តំណាង​ថៃថា​ការបរាជ័យ​របស់ ​មឿន សុខហ៊ុច គឺជារឿងយុត្តិធម៌

ការ​ប្រកួតលើកទី៣រវាងកីឡាករ​ មឿន សុខហ៊ុច​ ដែលត្រូវគេដឹងថាទើបតែឈ្នះ​ខ្សែក្រវាត់អន្តរជាតិ​មកពីប្រទេសថៃ ជាមួយនឹងកីឡាករថៃឈ្មោះ Niev Vengchan គឺជាកីឡាករថៃ​បានទទួលជ័យជម្នះម្ដង ​​ខណៈដែលការប្រកួត​កាលពី២​លើកកន្លងទៅគឺកីឡាករកម្ពុជាអ្នកឈ្នះពិន្ទុ។

កាន់តែធ្ងន់ក ក្នុង​ជំនួប​សង​សឹករបស់​ថៃ ជាមួយ​ ព្រំ សំណាង

​ជំនួបសង​សឹក​រវាង​កីឡាករ​​​​កម្ពុជា ​​​​ព្រំ សំណាង និង​កីឡាករជើង​ខ្លាំង​​​មកពី​ប្រទេសថៃ​​លោក ​Bou Ngen ត្រូវគេ​កត់សម្គាល់​​​​​​​​មានអ្នកជក់ចិត្ត​​សម្រាប់ការ​ប្រកួត​​របស់អ្នកទាំង​ពីរ​យ៉ាង​ខ្លាំង កាលពី​​​​​​​​​​​​ថ្ងៃអាទិត្យទី២៣ មេសា ​ឆ្នាំ​​២០១៧ នៅ​សង្វៀន​ទូរទស្សន៍​​​​អាស៊ីអាគ្នេយ៍​​។

ក្រសួង​អប់រំ​រៀបចំ​ព្រឹត្តិការណ៍ Baton Run ត្រៀម​សម្រាប់​កីឡា​ថ្នាក់​តំបន់

ក្រសួង​អប់រំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា មនុស្ស​រាប់​រយ​នាក់ បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​រត់​ Baton Run នៅ​ព្រឹក​ថ្ងៃ​នេះ ជា​ផ្នែក​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​ ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​នេះ។​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​រត់ Baton Run ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​ចេញ​ដំណើរ​ពី​មុខ​ស្ថានទូត​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក

កីឡាការិនី​ប៉េតង់ខ្មែរ ឈ្នះ​មេដាយមាស​ពិភពលោក

នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កីឡាការិនីប៉េតង់កម្ពុជា បានយកឈ្នះកីឡាការិនីប្រទេស​ទុយ​នី​ស៊ី នាង Mouna BEJI ក្នុង​លទ្ធផល ១៣-៧។ ​

កីឡាករ ​ឡុង សុវណ្ណឌឿន (សុខ ឆាយ)

អ្នករៀបចំ​ការ​ប្រកួត​អន្តរជាតិ បកស្រាយរឿង ​ឡុង សុវណ្ណឌឿន​ ចាញ់ឡាវ

នៅទីបំផុតកីឡាករឡាវបានក្លាយជាម្ចាស់ជើងឯកខុសពីការគ្រោងទុកក្នុងការប្រកួតប្រភេទទម្ងន់៦៩គីឡូក្រាមសម្រាប់ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិដែលមានកីឡាករខ្មែរនិងបរទេសប្រជែងគ្នា​​​​​។

អ្នករៀប​ចំ​ការ​​ប្រកួត​​អន្តរ​ជាតិ បកស្រាយ​រឿង​ឡុង សុវណ្ណឌឿន​ ចាញ់ឡាវ

នៅទីបំផុត​កីឡាករ​ឡាវ​បានក្លាយ​ជាម្ចាស់​ជើងឯក​ខុសពីការ​គ្រោងទុក ក្នុង​ការ​ប្រកួត​ប្រភេទ​ទម្ងន់៦៩​គីឡូក្រាម​សម្រាប់​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែ​ក្រវាត់​អន្តរជាតិ ដែលមាន​កីឡាករ​ខ្មែរនិង​បរទេសប្រជែង​គ្នា​​​​​។នេះជា​ការប្រកួត​ដែលបាន​ធ្វើឡើង​នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​​កាលពីរ​សៀលថ្ងៃ​ទី១៨ ខែមីនា ខណៈដែល​​លទ្ធផល​​នេះក៏ត្រូវ​​ភរិយា​​​​​​កីឡាករ​​ឡុង សុវណ្ណឌឿន មិន​ទទួល​ស្គាល់។

ចាន់ ស៊ីណាត សង​សឹកថៃ​បានសម្រេច

នៅទី​បំផុត​ជំនួប​​​លើកទី​៣​ រវាង​កីឡាករ​ជើង​ខ្លាំង​​២​រូប​​គឺ​កីឡាករ​កម្ពុជា​ ចាន់ ស៊ីណាត និង​កីឡាករថៃ KamlaiYuok​​​​​​​ កីឡាករ​កម្ពុជា ​បាន​ក្លាយ​ជា​អ្នក​យកឈ្នះ​​គួរឲ្យ​ភ្ញាក់​ផ្អើល ​​ក្នុង​ពេលដែល​​​​​​​២​ទឹក​ដំបូង​​​​មិន​មានអ្នកទស្សនា​ច្រើន​ឡើ​យ​ថា​លោក​នឹង​​​ឈ្នះ​​ការ​ប្រកួត។

ក្រោយប៉ះ​បារាំង មឿន សុខ​ហ៊ុច ​បាត់​​ឱកាស​យកខ្សែ​ក្រវាត់មាស

ការប្រកួត​ដណ្ដើមខ្សែ​ក្រវាត់​មាសនៅក្នុង​ប្រទេសថៃ​កាលពី​យប់ថ្ងៃទី​២៦ ​កុម្ភៈ កីឡាករ​កម្ពុជា​​​មឿន សុខ​ហ៊ុច ​​​​មិនទទួលជោគជ័យ​នោះទេ ​​​បន្ទាប់ពីគេត្រូវ​បាន​​​​គណកម្មការ​​​​​ផ្គូរ​ផ្គង​​​​​​អោយ​ប៉ះជាមួយ​ជា​កីឡាករ​​ជនជាតិ​បារាំង​។ ពេញ​រយៈពេល​​៣​ទឹក​​​​​ កីឡាករ​កម្ពុជាខំ​ណាស់ ​តែ​នៅតែមិនអាច​​ទៅរួច​​សម្រាប់​ឱកាស​ឡើង​ដណ្ដើម​ខ្សែ​ក្រ​វាត់​នៅ​វគ្គ​​ផ្ដាច់​ព្រ័ត្ត។

ផាន់​ គ្រាន់ ​ធ្លាក់ខ្លួន​​សន្លប់​​ក្នុងទឹកទី​​១ ​ក្រោមកណ្ដាប់ដៃ​ថៃ

​​​ការប្រកួត​កាលពី​ថ្ងៃ​អាទិត្យ​​​ទី​​១៩ កុម្ភៈ ​កីឡាករ​ ផាន់ គ្រាន់ ​ដែល​គេស្គាល់ថា​ជា​ជើងខ្លាំង​ល្បី​​ឈ្មោះ​ក្នុង​ពិភព​ប្រដាល់​​​កាន់តែ​​មាន​លទ្ធផល​​​​អវិជ្ជមាន​​​ទ្វេរ​​​​​ដង​ ដោយសារតែ​​​បាន​ឡើង​ប្រកួតជាមួយកីឡាករ​ថៃមិនទាន់​បាន​​មួយទឹក​ផង ក៏សន្លប់​ភីង​លើ​រេញ​។

​ម៉ន វិរៈ ចាញ់ ខណៈ ជា សំនៀង ឈ្នះ​ថៃ​ទាំង​វេទនាកាលពី​ថ្ងៃ​អាទិត្យ

ការប្រកួតអន្តរជាតិ​​ប្រចាំ​សប្ដាហ៍របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ​​កីឡាករ​កម្ពុជា​​​​និង​ថៃ​ប៉ះគ្នា ​ទទួល​បាន​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង ​​​​ដោយសារតែ​ភាគី​ម្នាក់​ៗ​​​​ប្រឹង​ប្រែង​រៀង​ខ្លួន​តាំង​ពី​ដើមទឹករហូត​ដល់ចប់ បើទោះជាកីឡាករ​​​របស់កម្ពុជា​​​​​ម្នាក់ ត្រូវ​គេ​​កត់សម្គាល់ថា​​​​ឆាប់​ហត់​បណ្ដោយ​​អោយ​បច្ចេកទេស​ប្រកួត​​​​​​ធ្លាក់ដៃ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ