កីឡា

ការប្រកួត​​​​​រវាង​កីឡាករកម្ពុជា ឃីម ឌីម៉ា ​និង​កីឡាករថៃ Loom Leng (សុខ ឆាយ)

ជើង​ខ្លាំងថៃ​​ Loom Leng ប្រកាសមិនតវ៉ា​ក្រោយឲ្យ ឃីម ឌីម៉ា ឈ្នះ

ការ​ប្រកួត​មិត្តភាព​​​​​​អ​ន្តរជាតិ​​របស់​​ទូរទស្សន៍​​អាស៊ីអាគ្នេយ៍កាលពីល្ងាច​ថ្ងៃ​​ទី​៤ ខែធ្នូ ត្រូវគេឃើញ​ផ្ទុះឡើង​​​​លទ្ធផល​ចម្រូង​ចម្រាស់​គួរ​ឲ្យកត់សម្គាល់ ​ដោយសារតែ​កីឡាករ​កម្ពុជា ឃីម ឌីម៉ា ត្រូវ​បាន​​គណៈកម្មការ​​ឲ្យឈ្នះ​ក្នុងពេលដែល​ភាគីថៃ​​មិន​​ព្រម។
ម្ចាស់ខ្សែ​ក្រវាត់ ឆៃ សារ៉ា សន្លប់​ក្រោមដៃ​ថៃ (សុខ ឆាយ)

ត្រឹម​៣ទឹក ម្ចាស់ខ្សែ​ក្រវាត់ ឆៃ សារ៉ា សន្លប់​ក្រោមដៃ​ថៃ

មាន​ការ​ភ្ញាក់ផ្អើលមិនតិច​នោះទេ បន្ទាប់ពី​​ម្ចាស់ខ្សែ​ក្រវាត់របស់ក្រុម​ហ៊ុន K-Cement ក្នុងប្រភេទ​ទម្ងន់ ៦៣,៥គីឡូក្រាម ​ត្រូវសន្លប់​ក្រោមដៃ​​​​​​​​​​​​​កីឡាករថៃ​ ដែលមិនមែនជា​ម្ចាស់ខ្សែ​ក្រវាត់​​ ក្នុងទឹកទី​​៣។
ឡុង សុភី និង Super Chhai (សុខ ឆាយ)

ឡុង សុភី របូត​​​ខ្សែ​ក្រវាត់និងទឹកប្រាក់​​​​​​​​​៥ពាន់ដុល្លារ ​​ក្នុងជំនួប​ប៉ះថៃ

នៅទីបំផុតកីឡាករថៃ​បានក្លាយជាម្ចាស់ជើងឯក​ខុស​ពីការគ្រោងទុក ក្នុងការប្រកួត​​​ប្រភេទទម្ងន់៦៥គីឡូក្រាមសម្រាប់ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិ ដែលមានកីឡាករខ្មែរនិងបរទេសប្រជែងគ្នា។
ឃីម ឌីម៉ា បានត្រឹម​ស្មើ​ពិន្ទុ​ក្នុងជំនួប​ជាមួយ​កីឡាករថៃ (សុខ ឆាយ)

ឃីម ឌីម៉ា ​បានត្រឹម​ស្មើ​ពិន្ទុ​ក្នុងជំនួប​ជាមួយ​កីឡាករថៃ

​ការប្រដាល់​អន្តរជាតិ​​​​​​​​​​កាលពីថ្ងៃអាទិត្យ​​​ទី​​១៣ វិច្ឆិកា ​​​កីឡាករ​ជើងខ្លាំង​​​​​​ ឃីម ឌីម៉ា ដែលគេស្គាល់ថា​​​ជា​កីឡាករ​ល្បីឈ្មោះ​​​​​​​​​​​​ផ្នែក​ប្រដាល់​​​​ក្នុង​​ទ្រុង ​​​បានត្រឹមតែ​ស្មើ​​​ពិន្ទុជាមួយ​កីឡាករថៃ​​​​ប៉ុណ្ណោះ ខណៈ​​​ការ​ប្រកួត​របស់គេ​​ក៏មើលទៅចាញ់​ប្រៀប​​​​​គូ​ប្រកួតផង។
ឈុន បញ្ញា ​​​​​លើកពាន​ជើង​ឯក (សុខ ឆាយ)

ឈុន បញ្ញា ​​​​​លើកពាន​ជើង​ឯកនិង​ជាប់តំណែង​មិនដែលចាញ់

​​​​​​​​​​​​​​​ខណៈដែលកីឡាករ ​​​​​​ឌុម កែវដា បាន​ក្លាយជាម្ចាស់ខ្សែ​ក្រវាត់​អន្តរជាតិ​នៅលើ​​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​កាលពីថ្ងៃ​​​​សៅរ៍ កីឡាករ​​​ ឈុន បញ្ញា​ ឯណោះ​​វិញក៏​បានទទួល​​​តំណែងជា​ម្ចាស់​ពាន​ជើង​ឯក​​ផង​ដែរ​នៅ​ប៉ុស្ដិ៍​លេខ​៥ ​ក្នុង​ប្រភេទទម្ងន់​​​៥៤​កីឡូក្រាម​ កាលពីថ្ងៃ​អាទិត្យទី​​​៦ ខែវិច្ឆិកា។

ឌុម កែវដា ​​​​​​​​​​​​ក្លាយជា​​ម្ចាស់ខ្សែ​ក្រវាត់​អន្តរជាតិ​ផ្លូវការ

នៅទីបំផុតកីឡាករ ឌុម​ កែវដា បានក្លាយជាម្ចាស់​ខ្សែ​ក្រវាត់​​​​សម្រាប់​​ប្រភេទទម្ងន់៦៣,៥គីឡូក្រាមក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិខារ៉ាបាវ ដែលមានកីឡាករខ្មែរ​៤​នាក់ និងថៃ​​​៤នាក់ប្រកួត​ប្រជែងគ្នា។ នេះជាការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីររសៀល​ថ្ងៃសៅរ៍ទី៥ ខែ​វិច្ឆិកា។
វៀត ប៊ុនឌឿន រយះ​​៩ថ្នេរនៅត្រង់​​​ក្រោម​ចិញ្ចើម​​ភ្នែកខាង​ធ្វេង​ (ដោយ សុខ ឆាយ)

វៀត ប៊ុនឌឿន រយះ​​៩ថ្នេរក្នុងជំនួប​​​​សងសឹក

ការ​ប្រកួត​​សងសឹក​​លើសង្វៀន​​អន្តរជាតិកាល​ពី​ថ្ងៃអាទិត្យទី​៣០ ​​​​​​ខែតុលា ​នៅលើសង្វៀនទូរទស្សន៍អាស៊ី​អាគ្នេយ៍ កីឡាករ​​​​ជើងខ្លាំង ​វៀត ប៊ុនឌឿន មិនត្រឹមតែ​​មិនអាច​ការពារ​ជ័យ​ជម្នះ​របស់ខ្លួន​​​​​ពីសំណាក់គូ​ប្រកួត​​បាន​ប៉ុណ្ណោះទេ គឺថែមទាំងត្រូវ​​​កីឡាករថៃ​​​វាយឲ្យ​រយះ​​​៩ថ្នេរ​ទៀតផង​។

កម្ពុជា​រៀប​ចំ​​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ដើម្បីត្រៀម​ខ្លួន​សម្រាប់ស៊ី​ហ្គេម​ឆ្នាំ២០២៣​

ប្រទេសកម្ពុជា គ្រោងរៀបចំឲ្យមានព្រឹត្តិការណ៍កីឡាជាតិលើកទី១ ដោយលើកឡើងថា ព្រឹត្តិការណ៍នេះ ជាកំណែទម្រង់ សម្រាប់ត្រៀមលក្ខណៈ ក្នុងការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣។
កីឡាករកម្ពុជា មាស ច័ន្ទមាន (ដោយ សុខ ឆាយ)

មាស ច័ន្ទ​មាន ​ប្រើកន្លះទឹ​ក វាយ​​ថៃ​ឲ្យ​​ចុះ​ពី​រេញ

​មានការ​ចាប់អារម្មណ៍​គួរសម ក្នុងពេលដែល​កីឡាករ​ថៃ​​​​​​​​​ឈ្មោះ ​Yorth Thong ដែលត្រូវ​គេ​ប្រកាសថា​​​​​​ជា​​ជើង​ខ្លាំង​អាជីព​​​​​ក្នុង​សហព័ន្ធ​ប្រដាល់ថៃ បែរជា​ត្រូវ​​កីឡាករ​​​កម្ពុជា មាស ច័ន្ទមាន ប្រើតែ​​កន្លះទឹក​វាយ​ឲ្យបោះបង់ការប្រកួត​​​។
ក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយទីម័រខាងកើតនាពេលកន្លង (រូបភាពពី oung pannhapech-sport photography)

កម្ពុជាប៉ះជាមួយទីម័រខាងកើតនាល្ងាចនេះ

ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតជាមួយទីម័រខាងកើត ក្នុងជំនួប​ចុង​ក្រោយ​​​​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ AFF Suzuki Cup 2016 ​នាវេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។
កីឡាករ ជា សំនៀង (ឆ្វេង) ក្នុងពេលប៉ះកីឡាករថៃឈ្មោះ Pich Nam Ek (ស្តាំ) (ដោយ វង្ស សុម៉ាលីន)

ជា សំនៀង ​​​សង​សឹកបានសម្រេច​​​​ក្នុងជំនួប​ប៉ះ​ថៃ

បើទោះជា​​ជ័យជម្នះ​​របស់កីឡាករ ជា​ សំនៀង ​​​​​​​ក្នុង​ពេល​ប៉ះកីឡាករថៃ​ឈ្មោះ Pich Nam Ek ​កាលពី​​​ថ្ងៃអាទិត្យទី​​១៦ ខែតុលា នៅ​លើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវគេ​ឃើញ​​មាន​​សភាព​​​​​​ប្រផះប្រភីង ប៉ុន្តែក៏ចាត់ទុក​ថា​ល្អ​ផងដែរ ដោយសារតែ​លោកទទួល​បាន​ជ័យ​ជម្នះ។

សារឿន ច័ន្ទ​ ទារបំណុលពីថៃ​មិន​បាន​ក្នុងជំនួប​សង​សឹក

កាលពី​ព្រឹក​ថ្ងៃ​អាទិត្យទី៩ ខែតុលា ​​កីឡាករ​ជើង​ខ្លាំង​​២​រូបគឺ ​ម៉ន រដ្ឋា និង​​ ​​សារឿន ច័ន្ទ បានក្លាយជា​បេក្ខភាព​២​រូបថ្មី ​ដែល​ត្រូវ​បាន​​​​​ដាក់​កំហិត​ឲ្យឡើង​ប្រកួតជាមួយ​​​​កីឡាករថៃ ដែល​សុទ្ធតែជាជើងខ្លាំង​។
All articles loaded
No more articles to load