​បញ្ចប់​វគ្គជម្រុះ​​១៦នាក់ មាស សុជាតិ ​​​ដណ្ដើមបានដំណែងទៅកាន់វគ្គបន្ត

ការប្រកួត ​ដែលបានធ្វើឡើងយ៉ាង​ស្វិតស្វាញ ​នៅប៉ុស្ដិ៍លេខ​​​៥ កាលពីថ្ងៃទី​​​២២តុលា គឺការប្រកួត​​​​​​​​​សប្ដាហ៍ចុងក្រោយ ​​ក្នុងវគ្គជម្រុះ​​​៣២រូប ​មកពីក្លិប​ផ្សេង​​​យក​​១៦​នាក់​​​ ដើម្បី​​​បន្តការប្រកួតជម្រុះ​​ក្នុង​ជុំទី​២​​បន្ត​​ទៀតដែល​​ដំណាក់កាល​​​​ប្រកួតជម្រុះ​​​​​​ពី​​១៦នាក់យកតែ​​​៨នាក់​​​។ ​កីឡាករ ​​​មាស សុជាតិ គឺ​ជើងខ្លាំង​ចុងក្រោយ ​​សម្រាប់​​​​វគ្គជម្រុះ​​​១៦នាក់…

បកស្រាយ​មូលហេតុ ភួង ណាំហុង វាយខ្លាំង បែរជាហាលអាវ នៅ​ប៉ុស្ដិ៍លេខ​​៥

នៅទី​បំផុត​​ការប្រកួតដែល​​​ដ៏ស្វិត​​ស្វាញដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ​​​៥​ក្នុងព្រឹត្តិការណ៍​ប្រកួតជម្រុះ​ជើងឯកកាលពីថ្ងៃទី៧ ​​តុលា ​កីឡាករ​​ ទី ពន្លែត គឺជាអ្នកទម្លាក់​​​​កីឡាករជើងខ្លាំងវ័យក្មេង ភួង ​ណាំហុង ក្នុងវគ្គ​​​​ឡើងទៅ​១៦នាក់ ​បើទោះជាការប្រកួតទាំងមូល​​គេមើលទៅកីឡាករ ភួង ​ណាំហុង វាយចេញបានច្រើន។

មិនគួរជឿ! កីឡាករល្បីឈ្មោះ ធា នុរាជ ធ្លាក់ហាលអាវក្រោមដៃគូប្រកួតវ័យក្មេង

ការប្រកួត​​​ក្នុងសប្ដាហ៍ទី​​៤នៅក្នុងព្រឹត្តិការណ៍​​ប្រដាល់​​​ដណ្ដើម​​ជើងឯកនៅប៉ុស្ដិ៍លេខ​​​៥​កាលពី​​​ល្ងាចថ្ងៃទី​​​​២៣ ​កញ្ញា បានធ្វើ​អ្នកស្នេហាវិស័យប្រដាល់​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារ​​កីឡាករជើងខ្លាំង ​ធា នុរាជ ដែល​​កាលពីមុនមានឈ្មោះដើមថា​ សូយ ភារម្យ ហើយក៏ជា​​​…

រិទ្ធ មុន្នី ទម្លាក់គូប្រកួតបានសម្រេច

នៅទី​បំផុត​ ​ការប្រកួតដែល​​​ដ៏ស្វិត​​ស្វាញដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ​​​៥​ក្នុងព្រឹត្តិការណ៍​ប្រកួតជម្រុះ​ជើងឯកកាលពីថ្ងៃទី១៦ ​​កញ្ញា ​កីឡាករ​​​​​​​​​រិទ្ធ មុន្នី និងកីឡាករ​​​សំអាង ឌុន បានក្លាយជា​​​អ្នកទម្លាក់ជើងខ្លាំង និង​​​​​​ល្បីឈ្មោះ​នៅក្នុងពិភព​ប្រដាល់​​​​​​​២រូប​ទៀត​​​​​​​​។

​ប្រឹង​ហ្វឹកហាត់​​ជាងមួយខែ ចុង​​ក្រោយ​​ជើងខ្លាំង ចេង គា ​​ហាលអាវ

មានការ​ភ្ញាក់ផ្អើលគួរ​សម​បន្ទាប់ពី​កីឡាករ​ជើងខ្លាំង ចេង គា ដែលត្រូវគេ​ដឹងថា​​​​​​​​​ជាកីឡាករ​ទើប​ឡើងកូដ​​​​​ខ្លាំងនៅក្នុងពិភព​ប្រដាល់​​ផង​​​​​​​​ ​បែរជាធ្លាក់ការប្រកួត​​ក្នុងជុំដំបូង នៅក្នុងព្រឹត្តិការណ៍​​​​ប្រកួត​​​ជើង​ឯក​​​​របស់ប៉ុស្ដិ៍លេខ​​៥​កាលពីថ្ងៃទី​​​៩ ខែ​​កញ្ញា​មុននេះ ​​​​​​​ក្នុងពេល…

កីឡាករវ័យ១០ឆ្នាំ២រូប ធ្វើអោយកក្រើកប៉ុស្ដិ៍លេខ៥

ក្នុងព្រឹត្តិការណ៍បើកឆាកការប្រកួត​ជើងឯករដូវកាលថ្មី​របស់​ប៉ុស្ដិ៍លេខ៥នៅ​​សង្វៀន​ព្រែកកំពិស​​​ជាយរាជធានីភ្នំពេញ ​កាលពីល្ងាចថ្ងៃទី០២ កញ្ញា ​គេកត់សម្គាល់ថាមានតែកីឡាករវ័យ​១០ឆ្នាំ​​២រូប​ប៉ុណ្ណោះ ដែលបាន​បើក​ប្រកួត​គ្នា​ហើយ​ទាក់ទាញ​អ្នកស្នេហា​វិស័យ​ប្រដាល់​អោយ​ជក់ចិត្ត​ និង​ស្រែក​​ហ៊ោកញ្ជ្រៀវ។

កីឡាករប្រណាំង​ម៉ូតូកម្ពុជា​៤រូប ចេញទៅ​​ប្រកួត​អន្តរជាតិ​នៅ​​​​​ប្រទេសវៀតណាម

កាលពីយប់ថ្ងៃ​ទី​​៣១ សីហា កីឡាករ​ផ្នែក​ប្រណាំង​ម៉ូតូ​​ចំនួន​​៤រូប​របស់​​កម្ពុជា បានចាកចេញពីប្រទេស​​ទៅ​​ប្រកួត​​​ប្រណាំង​ម៉ូតូ​ជាអន្តរជាតិ​ជា​លើកដំបូង​​​​​ចាប់​តាំងពី​​​កម្ពុជាបាន​បង្កើតសហព័ន្ធយានយន្ត​​​​​ដើម្បី​លើកស្ទួយ​ដល់វិស័យ​ប្រណាំងម៉ូតូ​អោយមានរូប​រាង​។

ឃីម ឌីម៉ា យកបានមេដាយ​មាស​​​​​លើវិញ្ញសារ​ប្រដាល់ ខណៈ ស៊ន សៀវម៉ី ក៏ឈ្នះមេដាយ​មាស​​ដែរ​

កាលពីថ្ងៃទី​២៨ សីហា ​លោក វ៉ាត់ ចំរើន បានប្រតិកម្មភ្លាម​ៗ​ ជាមួយនឹងការ​ផ្ដល់​ពិន្ទុឲ្យចាញ់​​​កីឡាករកម្ពុជា​ ​ឡៅ ចិត្រា ​​​ចាញ់ពិន្ទុ​​កីឡាករ​ម្ចាស់ផ្ទះ ​​​​​​​​ក្នុង​​​វិញ្ញសា​​រប្រដាល់​ ដោយលោកបាន​ចោទ​​ថា ការ​​ផ្ដល់​​ពិន្ទុ​នោះ​មិនមាន​ភាព​​អយុត្តិធម៌ ​​ដោយលោកអះអាងថា ​​​​ឡៅ ចិត្រា ​​វាយឈ្នះ​​៣​ទឹក តែបែរជា​​​ឲ្យចាញ់កីឡាករម្ចាស់ផ្ទះ​​ក្នុងវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ជ័យជម្នះ​​ មាស ច័ន្ទមាន ​​​​​ភាគីថៃ​​ដាក់កំហុសលើអាជ្ញាកណ្ដាល

​ការប្រកួតប្រដាល់អន្តរជាតិកាលពីថ្ងៃទី​២៧ សីហា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍​​ កីឡាករ​កម្ពុជា​​​ដែលត្រូវគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់​ទម្ងន់​​​៦៣,៥គីឡូក្រាម បានទទួល​​ជ័យ​​ជម្នះ​លើ​​ភាគី​ថៃ ក្រោយការ​ប្រកួត​​​​ឈានដល់ទឹក​​ទី៤។

កម្ពុជា​បើក​ការ​ប្រណាំង​ម៉ូតូ​ថ្នាក់​ជាតិ​លើក​ទី១​

កាលពីថ្ងៃទី​​​២៦ សីហា ​​សហព័ន្ធ​​កីឡាយានយន្ត​កម្ពុជា ​បាន​បើកការប្រកួត​ប្រណាំង​ម៉ូតូថ្នាក់ជាតិ​​​យ៉ាងកក្រើក​នៅ​​លើទីលាន King Track Circuit ស្ថិតក្នុង​សង្កាត់ឃ្មួញ ​ក្នុងខណ្ឌសែនសុខ ដោយមានកីឡាករ​រហូត​ដល់​​​​៦៦រូប​ចូល​រួម។ ព្រឹត្តិការណ៍ត្រូវបានប្រកាសថា​នឹង​​​​​បញ្ចប់​​នៅល្ងាចថ្ងៃទី​​​២៧ សីហានេះ ដោយ​​​កីឡាករ​​ដែលនឹង​កាន់ពាន​ក៏​​នឹង​ក្លាយជាតំណាង​ប្រទេស​ដើម្បីមានឱកាស​​​ចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ