WORLD CUP៖ ពិនិត្យមើលគូប្រកួតជួបគ្នានៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់

រូបភាព៖ FIFA

នៅទីបំផុត FIFA បានរកឃើញជើងខ្លាំងសម្រាប់ទៅ​បន្តវគ្គពាក់​កណ្តាល់ផ្តាច់ព្រាត់​នៃព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក (World Cup 2018) ដែលក្នុងនោះរួមមាន៖

ជំនួបថ្ងៃទី១០កក្កដា ត្រូវនឹងវេលាម៉ោង១យប់ ម៉ោងនៅកម្ពុជា ក្រុម​បាល់​ទាត់​​ប្រទេសបារាំង (FRANCE) នឹង ត្រូវប្រកួតជាមួយក្រុមបាល់ទាត់ប្រទេស បែលហ្សិច (BELGIUM) នៅឯកីឡដ្ឋាន សានភីធឺស្បឺក (Saint Petersburg Stadium)។

ជំនួបថ្ងៃ១១កក្កដា ត្រូវនឹងវេលាម៉ោង១យប់ ម៉ោងនៅកម្ពុជា ក្រុម​បាល់​ទាត់​​ប្រទេសក្រូអាត (CROATIA) នឹង ត្រូវប្រកួតជាមួយក្រុមបាល់ទាត់​ប្រទេស​អង់គ្លេស (ENGLAND) នៅឯកីឡដ្ឋាន ឡូនីគី (Luzhniki Stadium)។

បន្ទាប់ពីជំនួបនេះ នៅថ្ងៃទី១៤កក្កដា វេលាម៉ោង៩យប់ ម៉ោងនៅកម្ពុជា ក្រុមដែល​មិនទទួលបានជ័យជំនះ និងត្រូវជួបគ្នា នៅឯកីឡដ្ឋាន សានភីធឺស្បឺក (Saint Petersburg Stadium) ដើម្បីគ្រង​ដំណែកលេខ៣និងលេខ៤។

ចំណែក ជើងខ្លាំងទាំង២ ដែលឈ្នះបន្តសម្រាប់វគ្គផ្តាច់ព្រាត់ នឹងត្រូវជួបគ្នា នៅថ្ងៃ​ទី​១៥​កក្កដា វេលាម៉ោង១០យប់ ម៉ោងនៅកម្ពុជា។

តើក្រុមបាត់ទាត់ប្រទេសណា នឹងគ្រងដំណែងជើងឯងបាល់ទាត់ពិភព​លោក​រដូវកាល​​ឆ្នាំ២០១៨នេះ ខណៈអតីតជើងឯងឆ្នាំ២០១៤ ប្រទេសអាឡឺម៉ង់ ត្រូវបានទម្លាប់​ដោយ​កូរ៉េ​ខាង​ត្បូងតាំងពីវគ្គ១៦ក្រុមដំបូងមកម្លះ។

បើតាម FIFA អង់គ្លេស ធ្លាប់គ្រងដំណែកជើងឯកនៅឆ្នាំ១៩៦៦, បារាំង ធ្លាប់គ្រងដំណែង​ម្ចាស់ពាន​នៅឆ្នាំ១៩៩៨ ខណៈក្រូអាតនិងបែលហ្សិច មិនធ្លាប់គ្រងដំណែង​ជើងឯងនៅឡើយទេ៕

បញ្ជីរាយនាមប្រទេសដែលធ្លាប់បានគ្រងតំណែង World Cup កន្លងមក
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ