ជំនន់ទឹកភ្លៀង ធ្វើឱ្យទីធ្លាសាលាបឋមសិក្សាលលកស លិចទឹក ប៉ះពាល់ដល់ការសិក្សារបស់សិស្ស

នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨​ លោកស្រី នៅ សុផុន នាយិការ សាលាបឋមសិក្សាលលកស ស្ថិតនៅសង្កាត់លលកស ក្រុងពោធិ៍សាត់ បានថ្លែងទៅកាន់លោក មៅ ធនិន អភិបាលខេត្តពោធិ៍សាត់ថា នៅពេលមានជំនន់ទឹកភ្លៀងម្តងៗនាំឱ្យទីធ្លាសាលាលិចទឹក ហើយបានធ្វើឱ្យសិស្សមិនអាចមករៀនបាន។​ លោកស្រីពន្យល់ថា នៅពេលទឹកចូលហើយមិនងាយស្រកទៅវិញទេ ដោយសារទីធ្លាសាលាទំនៀបហើយគ្មានទំនប់បញ្ជៀសនៅផ្នែកខាងលើ។

លោកស្រីបន្តថា <<គ្រោះទឹកជំនន់នេះក៍ជាដើមចមដែលធ្វើឱ្យប្រជាពលរដ្ឋ ៤ភូមិ នៅក្នុងសង្កាត់លលកសធ្លាក់ក្នុងភាពក្រីក្រ ព្រោះអីឱ្យតែដល់ពេលស្រូវហាលផ្កាគឺទឹកជន់លិចអស់ ពេលទឹកស្រកទៅវិញអត់មានស្រូវច្រូត>>។

ជាការឆ្លើយតបឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានយល់ព្រមចាក់ដីក្នុងទីធ្លាសាលាចំនួន២០០ឡាន នឹងសន្យាធ្វើទំនប់បញ្ជៀសទឹកមួយខ្សែប្រវែង ១៥៥០ម៉ែត្រ ឱ្យរួចក្នុងឆ្នាំ ២០១៨ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះទឹកជំនន់វាធ្វើឱ្យប៉ះពាល់ដល់ ៣សង្កាត់នៅក្នុងក្រុង មានសង្កាត់លលកស ស្វាយអាត់ និងសង្កាត់ផ្ទះព្រៃ ហើយវាអាចប៉ះពាល់ដល់មួយផ្នែករបស់ស្រុកកណ្តៀងផង។

កន្លងមក នៅក្នុងតំបន់នេះមានទឹកជំនន់ជន់លិចផលស្រូវ និងដំណាំ ៤ឆ្នាំជាប់ៗគ្នាផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។