មេធាវីថា សុខភាពលោក កឹម សុខាធ្លាក់ចុះខ្លាំងដោយសារជំងឺទឹកនោមផ្អែម​

លោក កឹម សុខា ក្នុងបន្ទប់រង់ចាំសវនាការ(រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

មេធាវីអះអាងថា ស្ថានភាពសុខ ភាព​លោក កឹម សុខា ធ្លាក់ចុះខ្លាំងដោយសារតែជំងឺទឹកនោមផ្អែម គឺកម្រិតជាតិស្ករ ឡើងដល់ជាង៣០០។​

លោក ជូង ជូងី មេធាវីការពារក្តី ឲ្យលោក កឹម សុខា ថ្លែងបន្ទាប់ពីសវនាការនៅព្រឹកនេះថា កូនក្តីរបស់លោក កំពុងតែមានបញ្ហាសុខភាពខ្លាំង ដែលត្រូវការព្យាបាលនៅខាងក្រៅពន្ធនាគារ ដោយសារតែជំងឺទឹកនោមផ្អែមធ្វើទុក្ខ។

ទោះយ៉ាងណាចៅក្រមសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រេចបដិសេធសំណើរនៅក្រៅឃុំរបស់លោក កឹម សុខា។​

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះរបស់លោក កាលពីរំលងអធ្រាត្រថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧។ ចាប់តាំងពីការចាប់ខ្លួនយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំមក ថ្ងៃនេះគឺជាលើកទី១មួយដែល​សមត្ថកិច្ចនាំខ្លួនមកចូលរួមសវនាការនៅភ្នំពេញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ