ផ្លូវជុំវិញសាលាឧទ្ធរណ៍មានការរឹតបន្តឹង ខណៈលោក កឹម សុខា នាំដល់ភ្នំពេញ

អាជ្ញារដាក់កម្លាំងត្រួតពិនិត្យនៅទីតាំងក្បែរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។ (ជន ចាន់រ៉ែន)
ការបិទផ្លូវនៅជុំវិញសាលាឧទ្ធរណ៍ (ហីុ ឆាយ)

ផ្លូវមួយចំនួននៅជុំវិញសាលាឧទ្ធរណ៍មានការដាក់ពង្រាយកម្លាំងការពារ និងរបាំងតឹងរឹង ខណៈតុលាការនាំលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមសវនាការលើបណ្តឹងនៅក្រៅឃុំព្រឹកថ្ងៃព្រហស្បតិ៍នេះ។​

ផ្លូវដែលមានការបិទនោះមាននៅក្បែរសាលាឧទ្ធរណ៍ អគារក្បែរៗនោះដូចជា តុលាការកំពូល ផ្លូវជាប់របងព្រះបរមរាជវាំងជាដើម។ ក្រៅពីសមត្ថកិច្ចចរាចរណ៍ នគរបាល ក៏មានកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌប្រចាំការមិនឲ្យមានការឈរនៅជិតរបាំងបិទផ្លូវនេះដែរ។​

ការបិទផ្លូវនៅជុំវិញសាលាឧទ្ធរណ៍ (ពៅ មេត្តា)

ទោះយ៉ាងណាសកម្មភាពនៃការបិទផ្លូវនៅព្រឹកនេះ មានទ្រង់ទ្រាយតូចជាងកាលពីថ្ងៃសវនាការរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ