ម្តាយលោក កឹម សុខា លើកដៃសំពះនិងយំមុខតុលាការសុំឲ្យដោះលែងកូន​

ម្តាយលោក កឹម សុខា (FB: SBN)

ម្តាយលោក កឹម សុខា យំនៅមុខសាលាឧទ្ធរណ៍ ព្រមទាំងលើកដៃសំពះសុំឲ្យដោះលែងកូនរបស់គាត់ ដោយថា កូនគាត់មិនបានធ្វើសកម្មភាពក្បត់ជាតិដូចការចោទប្រកាន់នោះទេ។​

ខណៈលោក កឹម សុខា ត្រូវសមត្ថកិច្ចនាំខ្លួនចូលក្នុងបន្ទប់សវនាការ ម្តាយមានវ័យចំណាស់ និង​ភរិយាលោក កឹម សុខា ដើរនៅខាងមុខតុលាការ។ ម្តាយដែលមានវ័យចាស់ ដើរមានអ្នកដឹកដៃ មានបង់ក ក្រមា  បានយំបណ្តើរ លើកដៃសំពះបណ្តើរ ហើយនិយាយថា ចង់ឲ្យដោះលែងកូនរបស់គាត់។

សវនាការសុំនៅក្រៅឃុំរបស់លោក នៅព្រឹកនេះ មានវត្តមានក្រុមគ្រួសារលោក កឹម សុខា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ​ មន្ត្រីអង្គការសង្គមស៊ីវិល អង្គការជាតិអន្តរជាតិ និងមន្ត្រីស្ថានទូតផងដែរ ដែលនៅតាមដាន​ខាងក្រៅ និងខាងក្នុងតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ