យោធាថៃស៊ើបអង្កេតរកសាស្ត្រាចារ្យដែលរិះគន់រដ្ឋាភិបាល

ក្រុមអ្នកការពារសិទ្ធិមនុស្សបានជំរុញឲ្យសាកលវិទ្យាល័យនានា ទម្លាក់ចោលរាល់ការស៊ើបអង្កេតនានា ទៅលើក្រុមសាស្ត្រាចារ្យ ដែលរិះគន់ការដឹកនាំរបស់ពួករដ្ឋាភិបាលយោធា។
ក្រុមសមាជិកនៃមហាវិទ្យាល័យ របស់វិទ្យាស្ថានសិក្សាពីសិទ្ធិមនុស្សនិង សន្តិភាពនៃសាកលវិទ្យាល័យ Mahidol បានប្រកាសនៅថ្ងៃសៅរ៍ថា រដ្ឋាភិបាលយោធាបានធ្វើសកម្មភាពម្តងហើយម្តងទៀត ប្រើអំណាចក្នុងការស្រាវជ្រាវរកក្រុមសាស្ត្រាចារ្យដែលតែងតែរិះគន់រដ្ឋាភិបាល ហើយអាចឈានដល់ ការឃាត់ខ្លួន ក្រោមហេតុផលដើម្បីការពារសន្តិសុខ និង សណ្តាប់សង្គម។
រដ្ឋបាលសាកលវិទ្យាល័យបានចេញសេចក្តីថ្លែងការណ៍កាលពី ថ្ងៃអាទិត្យថា សាកលវិទ្យាល័យរបស់រដ្ឋ មិនមែនជាកន្លែងសម្រាប់ឲ្យស្រាវជ្រាវ សាកល្បងពិសោធន៍ទេ ហើយថា សកម្មភាពសាស្ត្រាចារ្យរិះគន់ទាំងនោះត្រូវតែមានការស៊ើបអង្កេត។នេះបើតាម The Jakarta Post។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Right Watch ថ្លែងថា សាកលវិទ្យាល័យ Mahidol កំពុងតែធ្វើសកម្មភាពកខ្វក់ជាមួយរដ្ឋាភិបាលយោធា ដែលដាក់សម្ពាធលើសាស្ត្រាចារ្យក្នុងការបញ្ចេញគំនិតយោបល់។ លោក បន្តថា សាកលវិទ្យាល័យនៅក្នុងប្រទេសថៃ គួរតែបង្ហាញការយកចិត្តទុកដាក់ ការពារលើអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ លើសេរីភាពក្នុងការនិយាយស្តី ប្រសើរជាងការដាក់ទណ្ឌកម្មបំបិទសេរីភាពលើបរិវេណសាលានោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ