អ្នករាយការណ៍ពិសេសUNស្នើឲ្យដាក់មេរៀនសិទ្ធិមនុស្សទៅក្នុងកម្មវិធីអប់រំ

លោកស្រី រ៉ូណា ស្មីត ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ (រូបភាព៖ ហ៊ុយ ឧស្សាហ៍)

អ្នករាយការណ៍ពិសេសរបស់អង្គការ​សហប្រជាជាតិទទួលបន្ទុក​ផ្នែកសិទ្ធិ​មនុស្ស​ប្រចាំកម្ពុជា ស្នើឲ្យរដ្ឋាភិបាលដាក់បញ្ចូលមេរៀនស្តីពីសិទ្ធិមនុស្សទៅក្នុង​កម្ម​វិធី​អប់រំ​របស់​សាលារៀន ដោយអះអាងថាដើម្បីធ្វើឲ្យការគោរពសិទ្ធិមនុស្សមានប្រសិទ្ធិភាព។

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស គឺលោកស្រី រ៉ូណា ស្មីត បាន​លើក​ឡើងបែបនេះ នៅក្នុងរបាយការណ៍មួយ ខណៈលោកស្រីបញ្ចប់ទស្សនៈកិច្ចលើកទី២​នៅ​កម្ពុជា កាលពីថ្ងៃទី៣១ខែមីនា។

លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា ការដោះស្រាយបញ្ហាសិទ្ធិមនុស្សត្រូវមានការ​ប្រាស័យទាក់ទងកាន់តែទូលាយឡើង និងមានការពង្រឹង​ការអប់រំក្នុងន័យទូលាយ​បំផុត។​លោកស្រីមានប្រសាសន៍ថា “វាតម្រូវឲ្យមានសិទ្ធិមនុស្សដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅតាមសាលា ដើម្បីចូលរួមចំណែកឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀតដល់ការយល់ដឹង និងទទួលបាននូវសិទ្ធិមនុស្សដែលកម្ពុជាបានទទួលយកមកអនុវត្តរួចហើយនោះ។​

បើតាមលោកស្រី រ៉ូណា ស្មីត គឺរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា បាន​ស្នើឲ្យ​លោកស្រី​ជួយ​ពិនិត្យ​ឡើងវិញ​នូវ​កម្ម​វិធី​សិក្សា​ដើម្បី​ធានា​ឲ្យ​មានការ​ដាក់​បញ្ចូលនូវធាតុនានានៃការ​អប់រំ​សិទ្ធិមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ