មនុស្ស​១៦៧​នាក់​ស្លាប់​និង​ជាង​៣០០​នាក់​ទៀត​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខែ​មីនា

យ៉ាង​ហោច​ណាស់​មនុស្ស ៥​នាក់ បាន​ស្លាប់ និង​ ១៩​នាក់​ទៀត បាន​រង​របួស​ នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជំរុញ​ឲ្យ​តួលេខ​អ្នក​ស្លាប់​ក្នុង​ខែមីនា​កន្លង​មក​នេះ កើន​ឡើង​ចំនួន ១៦៧​នាក់។

របាយការណ៍​នគរបាល​ចរាចរណ៍​ផ្សាយ​នៅ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ១៤​ករណី បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដោយ​បាន​សម្លាប់​មនុស្ស ៥​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ១៩​នាក់​រង​របួស​ធ្ងន់​ស្រាល។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​រយៈ​ពេល ៣១​ថ្ងៃ​ខែ​មីនា​កន្លង​មក​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍ ៣២៦​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ១៦៧​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៤៧៦​នាក់​ទៀត​រង​របួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ