ឃាត់ខ្លួនជនជាតិចិនរស់នៅខុសច្បាប់ជិត ៤០នាក់នៅកំពត

ជនជាតិចិនប្រមាណជិត ៤០នាក់ ត្រូវបានអាជ្ញាធរខេត្តកំពតឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរកឃើញថា ជនជាតិចិនទាំងនោះមករស់នៅដោយខុសច្បាប់។

វេបសាយរបស់អគ្គស្នងការនគរបាលជាតិនៅរសៀលនេះ បានឱ្យដឹងថា ជនជាតិចិនចំនួន ៣៨នាក់ក្នុងនោះមានស្រីចំនួន ១១នាក់ បានលួចមករស់នៅកម្ពុជាដោយខុសច្បាប់ ហើយត្រូវបាន អាជ្ញាធរខេត្តកំពតឃាត់ខ្លួនបាននាព្រឹកថ្ងៃទី ០១ ខែកក្កដានេះ។

អាជ្ញាធរបានធ្វើការឃាត់ខ្លួនជនជាតិចិនខុសច្បាប់ទាំងនោះនៅផ្ទះជួល ២កន្លែងក្នុង​ស្រុកទឹកឈូ ខេត្តកំពត។

ចំណែក​នៅ​ឯ​ខេត្ត​ព្រះសីហនុ​វិញ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន ៣៦​នាក់ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចោទ​ថា បាន​ប្រើ​អំពើ​ហឹង្សា​ទៅ​លើ​ពលរដ្ឋ​ខ្មែរ ៣​នាក់ កាល​ពី​យប់​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ