អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វើអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារដល់ម៉ោង​១០យប់​

រូបភាពពីហ្វេសប៊ុក អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ

 

 

អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋរហូតដល់ម៉ោង១០យប់ រៀងរាល់ថ្ងៃគឺពីថ្ងៃចន្ទដល់ ថ្ងៃអាទិត្យ។

ក្នុងទំព័រហ្វេសប៊ុករបស់អធិការដ្ឋានខណ្ឌពោធិសែនជ័យ ចុះផ្សាយកាលពីថ្ងៃ ទី២៩ ខែសីហា បានបង្ហាញពីររូបភាព សកម្មភាពនៃការធ្វើឯកសារ ឲ្យប្រជាពលរដ្ឋទាំងយប់។ ក្នុងទំព័រហ្វេសប៊ុកនេះបញ្ជាក់ថា ការធ្វើអត្តសញ្ញាណប័ត្រ សៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ ចាប់ពីវេលាម៉ោង៧យប់រហូតដល់ម៉ោង១០យប់រៀង រាល់ថ្ងៃចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃអាទិត្យ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ ថ្លែងថា បានជា លោកដឹកនាំកម្លាំងធ្វើការងាររហូតដល់យប់បែបនេះ ដោយសារប្រជាពលរដ្ឋភាគច្រើន ពេលថ្ងៃជាប់បំពេញការងារ មិនមានពេលគ្រប់គ្រាន់ធ្វើឯកសារទាំងនេះ។

សកម្មភាពរបស់នគរបាលនៅខណ្ឌពោធិ៍សែនជ័យនេះ នាំឲ្យមានការចាប់អារម្មណ៍ដល់អ្នកប្រើ ប្រាស់បណ្តាញសង្គមហ្វេសប៊ុក ខណៈកន្លងទៅ ក្រុមការងារធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅ ស្នាក់នៅ និង សៀវភៅគ្រួសារមួយចំនួនគឺធ្វើការតែថ្ងៃចន្ទដល់ថ្ងៃសុក្រ ហើយឈប់ សម្រាក ត្រឹម ម៉ោង៣កន្លះឬម៉ោង៤រសៀល។

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ