ផ្ទុះរថយន្តដឹករំសេវនៅបន្ទាយមានជ័យស្លាប់២នាក់​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 2:03 PM | សន្ដិសុខ | 0 | 5822 ផ្ទុះរថយន្តដឹករំសេវនៅបន្ទាយមានជ័យ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅម៉ោង​ប្រមាណ​១១ព្រឹកថ្ងៃសុក្រនេះ មានហេតុការណ៍ផ្ទុះឆេះ រថយន្តដឹករំសេវមួយគ្រឿង នៅត្រង់ចំណុចភូមិល្ពៅ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ បែកសាកសពជាបំណែក។​

ទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា បុរសពីរនាក់ដែលស្លាប់​ដោយសារផ្ទុះឆេះរថយន្តនេះគឺ ឈ្មោះ ​ញ៉ន វីរៈ អាយុ៣៥ និងម្នាក់ឈ្មោះ ញ៉ឺង កញ្ញា អាយុ៣២ឆ្នាំ។

អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ករណីផ្ទុះរំសេវឆេះ​នេះ មិនមែនជា​ករណីអំពើភេរវកម្មនោះទេ គឺជាករណីផ្ទុះឆេះរថយន្តដឹករំសេវ។ ប៉ុន្តែនគរបាលមិនទាន់បានបញ្ជាក់ថា តើរំសេវនោះប្រភេទអ្វី ហើយអ្នកដឹកជញ្ជូននោះយកទៅណា ក្នុងគោលបំណងអ្វីនោះទេ។​

តាមរបាយការណ៍បឋមរបស់សមត្ថកិច្ចឲ្យដឹងទៀត អ្នកធ្វើដំណើរតាមម៉ូតូបីនាក់ ដែលនៅក្បែររថយន្តដឹករំសេវនោះ បានរងរបួសហើយពេលនេះ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required