លោក ហ៊ុន សែន ជួបជាមួយកម្មករជាថ្មីតាមការគ្រោងទុក

លោក ហ៊ុន សែន ជួបជាមួយកម្មករនៅកោះពេជ្រកាលពីពេលកន្លងទៅ រូបភាពពីហ្វេសប៊ុក

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបសំណេះ​សំណាល​​ជាថ្មីម្ដងទៀត​ជាមួយ​ក្រុម​កម្មករជាង ៤ ពាន់នាក់ នៅព្រឹកនេះ នៅ​ឯ​កោះ​ពេជ្រ ដូច​ការ​គ្រោងទុករបស់លោក ដែលកំណត់យក ២ដងក្នុងមួយសប្ដាហ៍។

ទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី០១ ខែតុលានេះ បាន​រៀបរាប់​ថា លោក ហ៊ុន សែន កំពុងជួប​ សំណេះ​សំណាល​ជាមួយតំណាងកម្មករដូចជា ប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម មកពីបណ្តារោង​ចក្រ​នានា មាន​ចំនួន​សរុប ៤៦១០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

នេះ​ជា​ជំនួប​ជាមួយ​ក្រុម​កម្មករ​លើក​ទី ១០ របស់​លោក​ ហ៊ុន សែន ចាប់​តាំង​ពី​ថ្ងៃ​ដែល​លោក​បាន​កំណត់​ជួប​ជាមួយ​ក្រុម​កម្មករ ២​ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​កំណត់​យក​ថ្ងៃ​ពុធ ដើម្បី​ចុះ​ជួប​កម្មករ​នៅ​តាម​រោងចក្រ​ដោយ​ផ្ទាល់ និង​ថ្ងៃ​អាទិត្យ លោក​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​នៅ​ឯ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ។

ដោយ​ត្រឡប់​ទៅ​ឆ្នាំ​មុន លោក ហ៊ុន សែន បាន​ចុះ​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ទូទៅ ក្រុម​អាជីវករ មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​ទូទាំង​ប្រទេស ចាប់​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​មុន​មក​ម៉្លេះ។

លោក ហ៊ុន សែន បាន​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា​ឆ្នាំ​មុន​ថា ដំណើរ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​មហាជន គឺ​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ។

យុទ្ធនាការ​ស្វែង​រក​ការ​គាំ​ទ្រ​ពី​មហាជន ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ