កម្មករជាង​១០នាក់រង​របួសដោយសាររថយន្តបុកគ្នា​ក្នុង​​ក្រុង​ស្វាយ​រៀង

កម្មករជាង១០នាក់រងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍រថយន្តបុកគ្នានៅក្នុងក្រុងស្វាយរៀង នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមក្រសួងការងារ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១ វិច្ឆិកានេះ ក្រសួងការងារបានឲ្យដឹងថា កាលពីម៉ោង៦និង៣០នាទីព្រឹកនេះ មានហេតុការណ៍រថយន្តដឹកទំនិញពិព័ណ៌របស់ជនជាតិថៃ បើកបុកពីក្រោយរថយន្តដឹកកម្មករ ស្ថិតនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលបានបណ្តាលឲ្យកម្មកររងរបួសចំនួន១២នាក់ ក្នុងនោះធ្ងន់៧នាក់ និងមានម្នាក់ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រសួងបានបញ្ជាក់ថា ខ្លួននឹងជួយដោះស្រាយការលំបាកដល់កម្មករនិងក្រុមគ្រួសារទៅតាមបេឡាជាតិរបបសន្តិសុខសង្គម។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៧ តុលាថ្មីៗនេះ ក្នុងសង្កាត់ជ្រោយចង្វារក៏មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់រថយន្តដឹកកម្មករនេះផងដែរ ដែលពេលនោះបើតាមសេចក្តីបញ្ជាក់របស់ក្រសួងមានកម្មកររងរបួសដល់ទៅ៧២នាក់ ធ្ងន់៤៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ