អាហ្សង់ទីន​បញ្ឈប់​ការ​ស្វែង​រក​នាវា​មុជទឹក​បាត់​ខ្លួន

កង​ទ័ព​ជើង​ទឹក​អាហ្សង់ទីន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​សម្រេច​បញ្ឈប់​ការ​ស្វែង​រក​អ្នក​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​នាវា​មុជ​ទឹក​ San Juan ពីរ​សប្ដាហ៍​ក្រោយ​ពី​នាវា​មួយ​គ្រឿង​នេះ បាន​បាត់​ខ្លួន​នៅ​សមុទ្រ​អាត្លង់ទិច​ខាង​ត្បូង រួម​ជាមួយ​នាវិក ៤៤​នាក់។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល AFP បាន​ចុះ​ផ្សាយ​ថា កង​ទ័ព​ជើង​ទឹក​អាហ្សង់ទីន បាន​ប្ដូរ​បេសកកម្ម​របស់​ខ្លួន​ពី​ជួយ​សង្គ្រោះ ទៅ​ស្រង់​នាវា​មុជ​ទឹក​នោះ​វិញ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក Enrique Balbi បាន​និយាយ​ថា ទោះបី​ជា​មិន​អាច​បញ្ជាក់​បាន​ទាំង​ស្រុង​ថា នាវិក​ទាំង​នោះ​ស្លាប់​អស់​ក៏​ដោយ ក៏​គ្មាន​ភស្តុតាង​នៃ​បំណែក​នាវា​ត្រូវ​បាន​គេ​រក​ឃើញ​នោះ​ឡើយ ហើយ​ក្រុម​ជួយ​សង្គ្រោះ​អន្តរជាតិ កំពុង​បន្ត​ស្វែង​រក​យូរ​ជាង​ពេល​ដែល​ពួកគេ​គិត​ថា ក្រុម​នាវិក​នោះ​អាច​នៅ​រស់​រាន​មាន​ជីវិត​ទៅ​ទៀត។

នាវា​មុជ​ទឹក San Juan ដែល​កសាង​ដោយ​អាល្លឺម៉ង់​នោះ បាន​ស្ថិត​ក្នុង​ទំនាក់​ទំនង​ជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិក នៅ​ពេល​នាវា​នោះ​ធ្វើ​ដំណើរ​នៅ​សមុទ្រ​អាត្លង់ទិច​ខាង​ត្បូង ចម្ងាយ​ ៤៥០​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ