ព្រះ​ចៅ​អធិរាជ​ជប៉ុន​គ្រោង​ដាក់​រាជ្យ​នៅ​ឆ្នាំ​២០១៩

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 10:21 AM | អន្តរជាតិ | 0 | 2173

ក្រុម​ពិសេស​មួយ​ដឹកនាំ​ដោយ​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ បាន​ឯកភាព​ថា កាល​បរិច្ឆេទ​នៃ​ការ​ដាក់​រាជ​សម្បត្តិ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគីហ៊ីតូ គួរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍​ជប៉ុន NHK នៅ​ថ្ងៃ​នេះ។

ព្រះ​ចៅ អាគីហ៊ីតូ ដែល​បាន​វះ​កាត់​បេះដូង និង​ចូល​ព្យាបាល​ជំងឺ​មហា​រីក​នៅ​មន្ទីរពេទ្យ​នោះ បាន​មាន​បន្ទូល​នៅ​ក្នុង​សារ​ដ៏​កម្រ​របស់​ទ្រង់​កាល​ពី​ឆ្នាំ​មុន​ថា ទ្រង់​បារម្ភ​ថា អាយុ​ចាស់​ជរា​របស់​ទ្រង់​ អាច​ធ្វើ​ឲ្យ​ទ្រង់​ពិបាក​បំពេញ​ព្រះ​រាជ​តួនាទី។

ច្បាប់​មួយដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ខែ​មិថុនា​កន្លង​មក​នោះ បាន​អនុញ្ញាត​ឲ្យ​ព្រះ​ចៅ​អធិរាជ​អង្គ​នេះ ដាក់​រាជ​សម្បត្តិ ប៉ុន្តែ ពុំ​បាន​បញ្ជាក់​ពី​ពេល​វេលា​ជាក់​នោះ​ឡើយ។ រាជ​ទាយាទ​របស់​ទ្រង់ គឺ​ព្រះ​រាជ​បុត្រា ណារូហ៊ីតូ នឹង​ឡើង​សោយ​រាជ្យ​បន្ត​ពី​ទ្រង់៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required