បទសម្ភាសន៍៖ លោក វន់ ពៅ សុំឲ្យតុលាការទម្លាក់បទចោទលើ​អ្នកទាមទារប្រាក់ឈ្នួល១៦០ដុល្លារ

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០១៧​ ម៉ោង 3:42 PM | បទសម្ភាសន៍ | 0 | 3392

គិត​មក​ដល់​ថ្ងៃ​ទី​០២ ខែ​មករា​ ឆ្នាំ​២០១៧​នេះ  អំពើ​ហិង្សា​នៅ​រោងចក្រ​យ៉ាក់ជីង បាន​កន្លងផុត​ទៅ​អស់​រយៈ​ពេល​៣​ឆ្នាំ​មកហើយ ប៉ុន្តែ ជន​រងគ្រោះ​នៅតែមិនទាន់បានយុត្តិធម៌​នៅឡើយ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​សកម្មជន​មួយ​ចំនួន​ទៀត ត្រូវ​បាន​កង​ទ័ព​ឆ័ត្រ​​យោង​មក​ពី​អង្គភាព ៩១១ វាយ​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម នៅ​មុខ​រោងចក្រ​កាត់​ដេរ​យ៉ាក់ជីង ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ម្ដុំ​ចោមចៅ។

រំលឹក​ដល់​ថ្ងៃ​ផ្ទុះ​អំពើ​ហិង្សា​នោះ លោក វន់ ពៅ ថាលោក​នៅតែឈឺ​ចាប់​ខ្លោច​ផ្សារ​និងមិនដឹងថា តើ​ពេល​ណា​ទើប​ទទួល​បាន​យុត្តិធម៌ទេ។

នៅបទសម្ភាសន៍ជាមួយ លោក អ៊ឹង ប៊ុនថន នៃវិទ្យុVOD លោក វន់ ពៅ សុំឲ្យតុលាការទម្លាក់បទចោទ​ទាំងអស់លើ​អ្នកដែលទាមទារប្រាក់ឈ្នួល១៦០ដុល្លារ

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required