មកទល់ពេលនេះ តារាចម្រៀង មាស សុខសោភា នៅតែបានប្រកាសថា ខ្លួនមិនបានកុងត្រាស្ងាត់ៗជាមួយផលិតកម្មហង្សមាសនោះទេ ដោយនាងនៅតែអះអាងថាខ្លួននៅតែជាតារាចម្រៀងប្រចាំផលិតកម្មថោនដ
ដែល។ យ៉ាងណាមិញ ប្រភពជាច្រើននៅតែអះអាងថានាងបានត្រូវរ៉ូវជាមួយហង្សមាសរួចហើយ ដោយកិច្ចព្រមព្រៀងនោះ នឹងតម្រូវអោយនាងដើរចេញពីថោន ក្រោយបញ្ចប់ការងារសម្រាប់ចូលឆ្នាំដ៏ខ្លីនេះផង។
មាស សុខសោភា និយាយថានាងមានការភ្ញាក់ផ្អើល ក្នុងពេលដែលមានការលេចឮច្រើនឡើងថានាងបានរត់ទៅកុងត្រានៅហង្សមាសស្ងាត់ៗ។ នាងថាព័ត៌មានមួយនេះធ្លាប់បានល្ហិចល្ហៀងច្រើនលើកមកហើយដោយគ្រាន់តែមិនក្ដៅគគុក និងផ្អើលខ្លាំងដូចក្នុងអំឡុងដើមឆ្នាំ២០១៨នេះ ស្របគ្នាដែលនាងក៏ពិតជាមិនមានចំណងកុងត្រាជាមួយផលិតកម្មថោន។
នាងអះអាងថាដ្បិតថាអត់មានកុងត្រាជាមួយទ្រនំសព្វថ្ងៃ ប៉ុន្តែនាងថារវាងខ្លួននិងថោន បានចាប់ដៃគ្នាធ្វើការដោយការពេញចិត្ត ដោយគម្រោងបញ្ចេញបទចម្រៀងជាច្រើនសម្រាប់អបអរឱកាសបុណ្យចូលឆ្នាំ និងក្រោយចូលឆ្នាំនោះផង។
យ៉ាងណាមិញនាងអះអាងថាសម្រាប់អនាគតគឺជារឿងមួយផ្សេងដោយនាងខ្លួនឯងក៏មិនអាចទាយទុកដោយគ្រាន់តែសម្រាប់ពេលនេះគឺនាងអត់មានបានលួចទៅកុងត្រាស្ងាត់ៗជាមួយហង្សមាសប៉ុណ្ណោះ។ នាងថាព័ត៌មានដែលបានលេចធ្លាយ បានបង្កអោយមានការភ្ញាក់ផ្អើលសម្រាប់នាង ជាពិសេសគឺសម្រាប់ក្រុមការងារនៅក្នុងផលិតកម្មថោន ដោយបានទាំងធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងនិងអាចខូចបទរបស់នាងផង
ក្នុងពេលដែលថោនកំពុងសម្រិតសម្រាំងដើម្បីអោយវាយលុកទីផ្សារនោះ។
ផ្ទុយពីការបកស្រាយរបស់នាង ប្រភពជាច្រើនបានអះអាងថាអ្វីដែល មាស សុខសោភា និងបងប្រុសធ្លាប់លើកឡើងមិនខុសនោះទេ ដោយសារតែក្នុងពេលនេះម៉ោងនេះ ពោលគឺពេលដែលនាងបកស្រាយនាងពិតជាតារាចម្រៀងរបស់ផលិតកម្មថោនគ្មានការកែប្រែមិនដូចអ្វីដែលបានភ្ញាក់ផ្អើលមែន។
ប៉ុន្តែក្រោយបញ្ចប់ការងារចូលឆ្នាំនិងបញ្ចប់ការថតMVនូវបទសេសសល់ចុងក្រោយរបស់នាងនៅក្នុងផលិតកម្មថោន គឺនាងទៅហង្សមាស ដោយសារតែនាង និងហង្សមាស បានត្រូវរ៉ូវគ្នារួចហើយ ដោយរង់ចាំតែអោយនាងបំពេញការងារជាមួយផលិតកម្មចាស់អោយចប់សព្វគ្រប់ជាមួយនឹងបទនៅសល់ប៉ុណ្ណោះ។
ប្រភពដែលគួរអោយទុកចិត្តបន្តថា ការដើរចេញរបស់នាង មិនប៉ះពាល់នឹងមុខតំណែងរបស់បងប្រុសនាង គឺលោក មាស សុខរតនៈ ដែលបម្រើការនៅក្នុងទូរទស្សន៍ថោន នោះទេ ដោយសារតែថោនក៏ត្រូវការអោយបងប្រុសនាងបន្តការដឹកនាំនៅទូរទស្សន៍នោះ ដោយមិនខ្វល់ពីការសម្រេចចិត្តរបស់មាស សុខសោភា។
ប្រភពមួយផ្សេងទៀត ដែលចេញពីអ្នកនិពន្ធរបស់នាងបានអះអាងថា មាស សុខសោភា មិនអាចទទួលស្គាល់ថានាងនឹងដើរចេញពីថោនបានទេ ដោយសារតែនាងត្រូវការកុំអោយខូចបទដែលមិនទាន់ចេញលក់និងត្រូវការបំពេញអោយចប់សព្វគ្រប់នូវបទចូលឆ្នាំរបស់នាងដែលសកម្មចេញថត។
ស្របគ្នាដែល មាស សុខសោភា ក៏ព្រលយថាសម្រាប់អនាគត គឺជារឿងមួយផ្សេង ទើបការបកស្រាយរបស់នាងត្រូវគេអះអាងថាមិនទាន់អាចទុកចិត្តបានទាំងស្រុង។ ប្រភពដែលកាន់តែផ្អើល បានអះអាងថា ហង្សមាសបានផ្ដល់លក្ខខណ្ឌអោយនាងច្រើនជាងនៅថោន ដោយបូករួមទាំងការអោយចេញច្រៀងលើវេទិកាធំៗអោយច្រើន
និងផ្ដល់សិទ្ធិអោយនាងមានក្រុមផលិតបទOriginal Song ផ្ទាល់ខ្លួនទើបតារាស្រីរូបនេះសម្រេចចិត្តរត់ចូលហង្សមាស។
យ៉ាងណាមិញគេនៅមិនទាន់ដឹងថារវាងការប្រកែករបស់នាងនិងការទម្លាយចេញដែលកាន់តែមានលក្ខណៈផុសផុលនេះ តើមួយនឹងពិតប្រាកដនៅឡើយទេ ដោយរង់ចាំទាល់តែបញ្ចប់ចូលឆ្នាំសិន
ទើបអាចអាកាត់បាន៕