​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ចុះ​ងូតទឹក​សមុទ្រ និង​បរិភោគ​អាហារ​សមុទ្រ​នៅ​ខេត្ត​កែប​

ត្រីជាច្រើនបានងាប់ក្នុងទឹក​សមុទ្រដែល​បាន​ប្រែពណ៍បៃតង​នៅខេត្តកែបនៅ​ថ្ងៃ​ទី​២ ខែមេសា ​(រូបភាពពីបណ្តាញសង្គម)

​ក្រសួង​បរិស្ថាន បានប្រកាសឲ្យ​សាធារណជន ផ្អាក​ចុះ​ងូតទឹក និង បរិភោគ​អាហារ​សមុទ្រ នៅក្នុង​ខេត្ត​កែប ដើម្បី​បញ្ចៀស ការប៉ះពាល់​សុខភាព ដោយ​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​ភាពមិនប្រក្រតី​នៃ​ទឹកសមុទ្រ​ដែល​ប្រែក្លាយ​ជា​ពណ៌​បៃតង បណ្ដាល​មក​ពី​ជាតិ​ស្លែ​។​

160402-sea-water-gree1ក្រសួង​បរិស្ថាន បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី០២ ខែ មេសា​នេះឲ្យដឹងថា ទឹកសមុទ្រ​នៅ​ភូមិសាស្ត្រ​ខេត្ត​កែប ពេលនេះ​មាន​ពណ៌​បៃតងខុស​ពី​ធម្មតា សំបូ​រទៅដោយ​ស្លែ​។​

​ក្រសួង​ឲ្យដឹង​ទៀតថា ពេល​នេះ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បាន​ចុះ​ពិនិត្យ និង ធ្វើ​ពិសោធន៍ដោយ​សន្និដ្ឋាន​បឋម​ថា បណ្ដា​មក​ពី​កម្រិត​ជាតិ​ស្លែ​ខុស​ប្រក្រតីដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង សត្វ​។​

​ក្រសួង​បរិស្ថាន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ដែល​ទៅ​កំសាន្ត​នៅ​តំបន់ឆ្នេរ​ខេត្ត​កែប ឲ្យ​ប្រុងប្រយ័ត្ន និង​ផ្អាក​ការចុះ​ងូតទឹក​កំសាន្ត និង បរិភោ​គគ្រឿ​ងសមុទ្រ​ដែល​នេសាទ​ពី​តំបន់​ដែល​កើត​មាន​បញ្ហា​នោះ​មួយ​រយៈពេល​ខ្លី​។​

​ក្រសួង​បរិស្ថាន​អះអាងថា​ នឹង​បន្ត​ការតាមដាន​បញ្ហា​នេះ​ដោយ​យកចិត្តទុកដាក់ និង​ផ្ដល់​ជា​ព័ត៌មាន​ដល់​សាធារណៈ​ជន​ជា​បន្តបន្ទាប់​ទៀត​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ