យ៉ាង​តិច​មនុស្ស​៤​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 1:22 PM | សន្ដិសុខ | 0 | 3130 គ្រោះថ្នាក់​ចរាចរណ៍នៅសៀមរាប កាលពីពេលកន្លងទៅ (រូបថត៖ បូ សាវី)

យ៉ាង​ហោច​ណាស់​មនុស្ស៤​នាក់បាន​ស្លាប់​ ហើយ៣​នាក់​ទៀត​បាន​រង​របួស​​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ជា​ថ្ងៃ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ទៅ​រៀបចំ​សែន​ផ្នូរ​សាច់​ញាតិ​ដែល​បាន​ស្លាប់​ទៅ​ហើយ។

របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​នគរបាល​ជាតិ បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ៤​លើក បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស៤​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស៣​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល។

របាយការណ៍​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ បណ្ដាល​មក​ពី​​ការ​បើក​បរ​លឿន ការ​បើក​បរ​ជែង​គ្នា មិន​គោរព​សិទ្ធិ​អ្នក​ដទៃ មិន​ប្រកាន់​ស្ដាំ និង​បត់​​ទាំង​គ្រោះ​ថ្នាក់។

គ្រោះ​ថ្នាក់​ចរាចរណ៍ ​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​បាន​សម្លាប់​មនុស្ស ១​៧៨០​នាក់ និង​បណ្ដាល​ឲ្យ​របួស​ជាង ៥៥០០​នាក់ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក។ នេះ បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required