រយៈពេល​៥ខែ​រដ្ឋាភិបាល​ជួយ​ពល​រដ្ឋ​ខ្មែរ​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​ជាង​១០០នាក់

រដ្ឋាភិបាល​កម្ពុជា​​ថា​ រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ ខ្លួន​បាន​ជួយ​សង្គ្រោះ​ពល​ករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ជាង​១០០នាក់​ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងា​រសារ​ព័ត៌​មាន​​ជាតិ​កម្ពុ​ជា AKP។

តាម​រយៈការ​ចុះ​ផ្សាយ​របស់ ​AKP អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​ ជុំ សន្ទរី បាន​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃ​ទី​១មករារហូត​ដល់​ថ្ងៃ​ទី៣១ឧសភា​ឆ្នាំ​២០១៧ ក្រសួងការបរទេស​កម្ពុជាតាម​រយៈស្ថាន​ទូ​ត​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ​បាន​ជួយ​សង្គ្រោះ​​ពល​ករ ​បាន​ចំនួន​១២២នាក់ ដែ​ល​និយោជក​ បានរំលោភ​បំពាន​ វាយ​ធ្វើបាប​ មិន​បើក​​ប្រាក់ខែឱ្យ ធ្វើការពុំមានពេលសម្រាក ផ្ដល់អាហារបរិភោគមិនគ្រប់គ្រាន់ ស្នាក់នៅ និងធ្វើការ​ខុស​ច្បាប់​ ឬពុំមានឯកសារជាប់ខ្លួន។

បើតាម​លោក ​ជុំ សន្ទរី ជា​មធ្យម​ ពល​រដ្ឋខ្មែរពី​១៥ទៅ២០នាក់​ បាន​មក​រង់ចាំ​ដំណោះ​ស្រាយ​ ស្នាក់​នៅ​ អាហារ និង​ថ្នាំពេទ្យពី​ស្ថាន​ទូ​ត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេ​ស៊ី​ជារៀង​រាល់​ថ្ងៃ និងលើសពីនេះ ​លោក​ថា​មាន​ពល​រដ្ឋ​មួយ​ចំនួន​ ត្រូវ​បន្តស្នាក់​នៅ​ស្ថាន​ទូតនេះ​​ជាច្រើន​ខែ​ទំរាំ​ដោះ​ស្រាយ​បញ្ហា​រួច​រាល់បញ្ជូន​មកកម្ពុជា​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ