សកម្មជនព្រៃឡង់អំពាវនាវសុំជំនួយ

ដោយ VOD Admin​​ | ថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 3:14 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 3187

ក្រចេះ៖ លោក ឯក សុវណ្ណាសកម្មជនការពារព្រៃឡង់ហើយក៏ជាតំណាងយុជនព្រៃឡង់នឹងលោក ថៃ ប៊ុនលាងជាអ្នកនាំពាក្យរបស់បណ្តាញព្រៃឡង់ហើយក៏ជាគណកម្មការទម្រងទិសរស់នៅភូមិស្រែថ្មាយឃុំកំពង់ចាមស្រុកសម្បូរខេត្តក្រចេះអំពាវដល់បងប្អូនខ្មែរសប្បុរសជនដែលរស់នៅក្នុងនឹងក្រៅប្រទេសដែលមានចិត្តសប្បុរសធម៍ស្រឡាញ់ព្រៃឡង់នឹងចង់ចូលរួមឧបត្ថម្ភជាថវិការឬសំភារៈដើម្បីសកម្មជនព្រៃឡង់ថែរក្សាការពារព្រៃឡង់របស់យើងដែលជាព្រៃចុងក្រោយ។

“ដោយមើលឃើញស្ថានភាពព្រៃឡង់កំពុងរងការកាប់ទន្ទ្រានយ៉ាងគំហ៊ុកគួរអោយព្រួយបារម្មពីសំណាក់ អ្នកមានលុយមានអំណាចជាដើមហើយយើងខ្ញុំក៏មានការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានដើមក្នុង ការទប់ស្កាត់ការពារព្រៃឡង់ហើយនឹងមានការប្រឈមជាច្រើនករណីនៅពេលចុះបំពេញការងារទុបស្កាត់បទល្មើសម្តងដូចជាពេលកន្លងទៅនៅ២៧ខែមិនាឆ្នាំ២០១៥មានករណីប៉ុនប៉ងលបលួចសម្លាប់សកម្មជន និងមានការប្រឈមជាមួយបទល្មើសក្នុងស្រុកនឹងក្រៅស្រុកព្រមទាំងអ្នកមានអំណាចនឹងលុយជាដើមមានការគំរាមគំហែងដល់អាយុជីវិតជាដើម។”

គួបញ្ជាក់ដែលថាព្រៃឡង់គឺជាព្រៃដ៏ធមហារសាលនៅក្នុងប្រទេសកម្ពុជាដែលគ្រប់ដណ្តប់មានបួនខេត្ត ក្រចេះកំពង់ធំ ស្ទឹងត្រែងនឹងខេត្តព្រះវិហារជាដើម ឬក៏អាចនិយាយបានថាជាព្រៃចុងក្រោយហើយ ម្យ៉ាងវិញទៀតព្រៃឡង់គឺជាអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋហើយក៏ជាឆ្នាំងបាយរបស់បងប្អូនជនជាតិដើមភាគតិចពូកគាត់តែងចូលទៅអាស្រ័យផលនៅក្នុងព្រៃនោះដែរហើយក៏ជាព្រៃធម្មជាតិដែលមានខ្យល់ បរិសុទ្ធនឹងអេកូលូស៊ីនឹងជីវចំរុះជាពិសេសព្រៃឈើរដែលមានអាយុកាលរាប់ពាន់ឆ្នាំមកម្លេះហើយនឹង ប្រភេទសត្វកម្រជាច្រើនប្រភេទ បានរស់នៅក្នុងព្រៃឡង់នោះ។

ដោយបណ្តាញ់សហគមន៍ព្រៃឡង់មានគោយបំណង់ចូលរួមថែរក្សារទុបស្កាត់ការពារព្រៃឡង់ដើម្បីទុកជាកេរ្តិ៍មរតកខ្មែរជំនាន់ក្រោយនឹងកូនចៅជំនានក្រោយបានឃើញផងដែរនោះហើយនឹងចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសផងដែរនោះនឹងជាជំរកព្រៃដែលជិតផុតពូជផងដែរនឹងរក្សារបាននៅមុខរបរ របស់ប្អូនជនជាតិដើមភាគតិចផងដែរ។

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required