រដ្ឋាភិបាលយោធាថៃផ្អាកការចាប់បញ្ជូនពលករបរទេសខុសច្បាប់

រដ្ឋាភិបាល​យោធា​ថៃ បាន​សម្រេច​កែ​សម្រួល​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ​ក្នុង​ការ​គ្រប់​គ្រង​ពលករ​បរទេស​ហើយ ដោយ​ផ្អាក​ការ​ចាប់​បញ្ជូន​ចេញ​ជា​បណ្ដោះ​អាសន្ន។ នេះ​ដោយ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក និង​ការ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ។

ពលករ​ខ្មែរ​ក្នុង​ចំនួន​ដ៏​ច្រើន បាន​គេច​ខ្លួន ឬ​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​បញ្ជូនត្រឡប់​មក​ប្រទេស​កំណើត​វិញ​នៅ​ក្នុង​​សប្ដាហ៍​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុន​ប៉ង​របស់​អាជ្ញាធរ​ថៃ​ដើម្បី​គ្រប់​គ្រង​ពលករ​បរទេស​ខុស​ច្បាប់។

ប៉ុន្តែ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ផ្អាក​ការ​អនុវត្ត​មាត្រា​មួយ​ចំនួន​​ហើយ។

ស្ថានទូត​កម្ពុជា​បាន​អំពាវ​នាវ​ទៅ​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់ ខណៈ​ដែល​ក្រសួង​ការងារ​កម្ពុជា​កំពុង​ជជែក​អំពី​បញ្ហា​នេះ​ជាមួយ​ភាគី​ថៃ។

បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ជិត ២​ពាន់​នាក់​ហើយ បាន​គេច​ខ្លួន ឬ​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ នៅ​ត្រង់​ច្រក​ព្រំដែន​ប៉ោយប៉ែត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ