ADB រៀបចំការប្រកួតសរសេរអត្ថបទផ្តោតលើការជួយកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB រៀបចំឲ្យមានការប្រកួតសរសេរសំណេរអត្ថបទសម្រាប់និសិ្សតកម្ពុជា ដោយការសរសេរនេះគឺផ្តោតទៅលើជំនួយនិងតួនាទីរបស់ធនាគារនេះ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៩ កក្កដា ដែលវីអូឌីទើបទទួលបាន ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី រួមជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំការប្រកួតសរសេរសំណេរសម្រាប់និសិ្សតកម្ពុជា ដោយផ្តោតទៅលើជំនួយនិងតួនាទីរបស់ធនាគារនេះក្នុងការអភិវឌ្ឍ ការលើកស្ទួយកំណើនសេដ្ឋកិច្ច និងការដោះស្រាយរបស់ធនាគារនេះចំពោះបញ្ហានៃការអភិវឌ្ឍនៅកម្ពុជា។

នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាលោក Samiuela Tukuafu ត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ “ការប្រកួតប្រជែងនេះ ផ្តល់ឱកាសឲ្យយុវជនកម្ពុជា ស្រាវជ្រាវ និងចែករំលែកការយល់ដឹងរបស់ពួកគេចំពោះតួនាទីរបស់ ADB នៅក្នុងវឌ្ឍនភាពនៃកិច្ចការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច របស់កម្ពុជា នារយៈពេលជាង៥០ឆ្នាំកន្លងទៅនេះ“។

ដើម្បីចូលរួមការប្រកួតប្រជែងនេះ អ្នកចូលរួមទាំងអស់ត្រូវសរសេរអត្ថបទមួយ ដោយមិនចម្លងស្នាដៃអ្នកដទៃជាភាសាអង់គ្លេសចន្លោះពី១ ៥០០ពាក្យទៅ២ ០០០ពាក្យ។ ADB នឹងជ្រើសរើសយកអ្នកដែលមានស្នាដៃល្អបំផុតចំនួន១០នាក់ ដែលនឹងត្រូវរៀបចំនៅចុងឆ្នាំនេះ។

ការប្រកួតប្រជែងការសរសេរនេះជាផ្នែកមួយកម្មវិធីអបអរខួបទី៥០នៃភាពជាដៃគូក្នុងកិច្ចការអភិវឌ្ឍរបស់ ADB នៅក្នុងប្រទេសកម្ពុជានារយៈពេល៥ទសវត្សកន្លងទៅនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ