រដ្ឋាភិបាលពង្រឹងសន្តិសុខរាជធានីខេត្តគោលដៅទេសចរណ៍​

អគ្គស្នងការនគរបាលជាតិ​បានដាក់បញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមពង្រឹងការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដល់រាជធានី​ខេត្តទេសចរណ៍សំខាន់ៗចំនួន៣​ រួមទាំងរាជធានី​ភ្នំពេញផងដែរ។

អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានបញ្ជាឲ្យស្នងការរាជធានីភ្នំពេញ ព្រះសីហនុ និងស្នងការខេត្តសៀមរាប ឲ្យពង្រឹងការ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃនេះ។​

លោក នេត សាវឿន​ មិនបានលើកឡើងថា ភ្ញៀវទេសចរជាតិ និង អន្តរជាតិ​នៅរាជធានីខេត្តទាំងបីនោះជួបបញ្ហាអ្វីខ្លះនៅពេលកន្លងទៅនោះទេ។​ ប៉ុន្តែកន្លងមកភ្លៀវ ទេសចរជួប បញ្ហាមួយចំនួន​ដូចជានៅមាត់សមុទ្រលង់ទឹក ជួបបញ្ហាចោរឆក់កាបូប ឬ ប្លន់ជាដើម៕

ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ