សាច់ញាតិទណ្ឌិតស្លាប់ក្នុងគុកគ្រោងដាក់ពាក្យបណ្តឹង

សាច់ញ្ញាតិទណ្ឌិតដែលចងករសម្លាប់ខ្លួននៅក្នុងមជ្ឈមណ្ឌលកែប្រែ ម៤ ខេត្តពោធិ៍សាត់គ្រោងរៀបចំដាក់ ពាក្យបណ្តឹងទៅសាលាដំបូងរាជាធានីភ្នំពេញជូយរកយុត្តិធម្មជូនកូនរបស់គាត់ដែចងករសម្លាប់ខ្លួននៅថ្ងៃទី០១ ខែកុម្ភៈ ២០១៦ថាជាអំពើរឃាតកម្មមិនមែនជាអត្តឃាតឡើយ។

អ្នកស្រី រិន វណ្នី អាយុ៦២ឆ្នាំមានទីលំនៅផ្ទះលេខ១២០សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ភ្នំពេញដែលជាម្តាយនៃសព្វបានឲ្យដឹងថាកូនរបស់គាត់ដែលបានចងករសម្លាប់ខ្នួននោះគឺជាអំពើរឃាតកម្មទេ ព្រោះអីសាកសព្វនោះមានសភាពជាំបបូរមាត់ ជាំជើង ហើយករបាក់ទន់ ។

បើតាមការរៀបរាប់របស់បងប្រុសនៃសព្វលោក តូច វណ្ណារ៉ា បានឲ្យដឹងថា នៅព្រលប់ថ្ងៃទី៣១ ខែ មករា ២០១៦ ប្អូនរបស់គាត់បានទូរស័ព្ទមកគាត់ឲ្យរកលុយមកលួសខ្លួននៅថ្ងៃទី០១ ខែកុម្ភៈ ២០១៦កុំខានព្រោះខ្លួនគេត្រូវបានឈ្មោះ ឃីម ធ្វើបានខ្លាំងណាស់ហើយទូរសព្ទ័ក៍បានដាច់ទៅលុះព្រឹកទទួលដំណឺងថាប្អូនបានស្លាប់ហើយ ។

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។