អ្នកជាប់ឃុំ៥នាក់រត់ចេញពីពន្ធនាការនៅស្ទឹងត្រែង

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 6:14 PM | សន្ដិសុខ | 0 | 30762 អ្នកជាប់ឃុំរត់ចេញពីពន្ធនាគារ(រូបពីនគរបាលជាតិ)

អ្នកជាប់ឃុំ៥នាក់រត់ចេញពីពន្ធនាគារក្នុងខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃសៅរ៍នេះ នៅពេលដែលអ្នកគ្រប់គ្រងនៅទីនោះឲ្យសម្អាតបរិវេណពន្ធនាគារ។​

ស្នងការ​នគរបាល​​ខេត្តស្ទឹងត្រែង លោក​​ ម៉ៅ​ ច័ន្ទ​តារា​ ​ថ្លែង​ថា អ្នកជាប់ឃុំដែលរត់ចេញពីពន្ធនាគារទាំងនោះ ត្រូវ​មន្ត្រី​ជំនាញ​ប្រើ​អោយ​សម្អាត​ជុំវិញ​បរិវេណ​ពន្ធនាគារ​ ហើយដោយមើលឃើញ ឱកាសល្អពួកគេក៏នាំគ្នារត់។​ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។​

តាមប្រភពដដែល គឺអ្នកជាប់ឃុំ ទាំង៥នាក់ ដែលរត់គេចនោះ ត្រូវបានសមត្ថចាប់ខ្លួនបានទាំងអស់ហើយនាំទៅពន្ធនាគារវិញ។​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required