ក្រសួងថាការផ្ទេរសិទ្ធិក្នុងជួរទ័ពឲ្យកូននាយករដ្ឋមន្ត្រីមិនមែនជម្លោះបែកបាក់ទេ

រូបភាពពីហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត

អ្នកនាំពាក្យក្រសួងការពារជាតិបានបដិសេធទៅនឹងការរិៈគន់ ថាមានការបែកបាក់ផ្ទៃក្នុងកងទ័ព ករណី ផ្ទេរតួនាទី​ដឹកនាំសេនាធិកាចម្រុះនៃកងយោធពលខេមរភូមិន្ទពីលោក គន់ គីម ទៅឲ្យកូនច្បងលោកនាយករដ្ឋមន្រ្តីគឺ លោក ហ៊ុន ម៉ាណែត។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានអះអាងថា ការប្រគល់សិទ្ធិដឹកនាំនាយសេនាធិការ​ចម្រុះ​នេះ គឺគ្រាន់តែជាការប្រគល់ ការងារទទួលខុសត្រូវជូនមន្រ្តីជាន់ខ្ពស់ណាមួយ នៅពេលដែលលោក គន់ គីម អវត្តមាន ឬ ជាប់រវល់នៅកិច្ចការងារមូលដ្ឋានតែប៉ុណ្ណោះ មិនមានការបែកបាក់ផ្ទៃក្នុងនោះទេ។ នេះបើតាមការចុះ​ផ្សាយរបស់Freshnews។

ក្នុងលិខិតមួយចុះថ្ងៃទី ២១ ខែ កុម្ភៈ អគ្គមេបញ្ជាការរង និងជានាយ សេនាធិការចម្រុះ នៃកងយោធ​ពលខេមរ​ភូមិន្ទលោក គន់ គីម បានផ្ទេរសិទ្ធិដឹកនាំបញ្ជាការងារសេនាធិការចម្រុះឲ្យលោក ហ៊ុន ម៉ាណែត ដែល​ធ្វើឲ្យមាន​ការរិៈគន់ថាបែកបាក់ផ្ទៃក្នុង ដោយសាររដ្ឋាភិបាលបារម្ភខ្លាចមានរដ្ឋប្រហារយោធា។

ទាក់ទងនឹងការផ្ទេរភារកិច្ច ថ្មីនេះក៏មានការតែងតាំងលោក ជា តារា ជា​នាយទាហាននៃកងយោធពលខេមរ​ភូមិន្ទ ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ និង តែងជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ដែលមានឋានៈស្មើ រដ្ឋមន្រ្តីផងដែរ នេះបើតាមព្រះរាជក្រឹត្យ២ផ្សេងគ្នា ដែលចុះហត្ថលេខាដោយលោក សាយ ឈុំ ចុះថ្ងៃទី ០២ ខែ មីនា ម្សិលមិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ