ធនាគារអេស៊ីលីដាថា រកចំណូលបានតិច ដោយសារអ្នកខ្ចីគ្មានលទ្ធភាពសងគ្រប់ចំនួន

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 5:49 PM | សង្គមសេដ្ឋកិច្ច | 0 | 11747 រូបពីហ្វេសប៊ុក​អេស៊ីលីដា

ធនាគារអេស៊ីលីដា បានបង្ហាញរបាយការណ៍ថា នៅឆ្នាំ២០១៧ ខ្លួនរកចំណូលបានតិចជាងឆ្នាំ២០១៦ ដោយថា ធ្លាក់ចុះដល់ទៅ២៧ភាគរយ។​

ធនាគារអេស៊ីលីដា អះអាងថា នៅឆ្នាំមុន ធនាគារនេះ រកប្រាក់ចំណូលសរុប ៩២,៥លានដុល្លារ ពោលគឺធ្លាក់ចុះ ២៧ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលរកបានដល់ទៅ ១២៧,៣លានដុល្លារ។ នេះបើតាមរបាយការណ៍ ដែលត្រូវបានចុះផ្សាយបន្ដដោយសារព័ត៌មានភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃម្សិលមិញ។

អគ្គនាយករងធនាគារអេស៊ីលីដា អ្នកស្រី សុផន ណារី មានប្រសាសន៍ថា ការធ្លាក់ចុះនៃប្រាក់ចំណូលនេះ គឺដោយសារការផ្ដល់ប្រាក់កម្ចីមិនមានដំណើរការ ដោយថា ធនាគារនេះ បានខាតបង់ដល់ទៅ ៣៤,២លានដុល្លារនៅឆ្នាំ២០១៧ ដែលចំនួននេះកើនឡើងលើសឆ្នាំ២០១៦ ដែលខាតបង់ត្រឹមតែ ១៣,៦លានដុល្លារអាមេរិក។

បើតាមសារព័ត៌មានភ្នំពេញប៉ុស្ដិ៍ អ្នកស្រី សុផន ពន្យល់ថា កាលពីឆ្នាំមុន តម្លៃផលិតផលកសិកម្ម បានធ្លាក់ចុះ ហើយធ្វើឲ្យពលដ្ឋខាតបង់ប្រាក់ចំណូល និងគ្មានលទ្ធភាពសងត្រឡប់មកវិញគ្រប់ចំនួនតាមការសន្យា៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required