ឆេះអគារកណ្តាលក្រុងបាងកកស្លាប់៣របួស៣០នាក់​

អគារសម្រាប់ស្នាក់នៅមួយកន្លែងកណ្តាលទីក្រុងបាងកកប្រទេសថៃ ភ្លើងឆេះ នៅព្រឹកថ្ងៃអង្គការនេះ ដែលរបាយការណ៍បឋមបង្ហាញថា មនុស្ស៣នាក់ស្លាប់និង៣០នាក់ផ្សេងទៀតរបួសហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។​

តាមការចុះផ្សាយរបស់សារព័ត៌មាន​បាងកកប៉ុស្តិ៍បាន ឲ្យដឹងថា អគារនោះមានកម្ពស់១៤ជាន់ ហើយភ្លើងចាប់ផ្តើមឆេះចេញពីជាន់ទី៥។ នគរបាលបញ្ជាក់ថា នៅក្នុងអគារមានមនុស្ស ច្រើននាក់ទៀតកំពុងតែរស់នៅ។​

ក្រុមអ្នកពន្លត់អគ្គីភ័យបញ្ជាក់ថា ​ពួកគេអាចគ្រប់គ្រងស្ថានភាពភ្លើងឆេះនោះបានហើយ ដើម្បីកុំឲ្យរាលដាលទៅផ្នែកផ្សេងៗទៀត។​

នគរបាលមិនទាន់បានបញ្ជាក់ឲ្យបានច្បាស់លាស់ថា តើមានមូលហេតុអ្វីទើបបណ្តាលឲ្យមានភ្លើងឆេះនេះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ