ជំនួយការថា លោក វណ្ណ ម៉ូលីវណ្ណ មានសុខភាពធម្មតាវិញហើយ

ជំនួយការអះអាងថាលោក វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករល្បីឈ្មោះរបស់កម្ពុជាមិនមានបញ្ហាផ្នែកសុខភាពធ្ងន់ធ្ងរត្រូវសម្រាកនៅមន្ទីរពេទ្យដូចការផ្សាយរបស់បណ្តាញសង្គមថ្មីៗនេះទេ ពោលលោកកំពុងស្នាក់នៅក្នុងគេហដ្ឋាននៅខេត្ដសៀមរាប។

ជំនួយការនិងជាអ្នកថែទាំលោក វណ្ណ ម៉ូលីវណ្ណ គឺលោក ជួង ជឿន ឲ្យវីអូឌីនៅព្រឹកថ្ងៃអង្គារនេះថា លោក វណ្ណ ម៉ូលីវណ្ណ មិនមានបញ្ហាសុខភាពធ្ងន់ធ្ងរទេ ដោយគ្រាន់តែហត់បន្ដិច ខណៈស្ថាបត្យករល្បីឈ្មោះរូបនេះមានវ័យ៩០ឆ្នាំទៅហើយ។

ទោះយ៉ាងណាលោក ជួង ជឿន ឲ្យដឹងថាលោក វណ្ណ ម៉ូលីវណ្ណ បានទៅព្យាបាលនៅមន្ទីរទេព្យថៃរ៉ូយ៉ាល់អង្គរពីរដងនៅក្នុងខែមេសាកន្លងមក ដោយក្នុងមួយលើកត្រូវសម្រាក៥ថ្ងៃ។ ការចេញពីពេទ្យវិញចុងក្រោយគឺនៅថ្ងៃទី៣០ខែមេសា បន្ទាប់ពីគ្រូពេទ្យប្រាប់ថាលោកមានសុខភាពធម្មតា។

លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករល្បីឈ្មោះរបស់កម្ពុជាតាំងពីជំនាន់សម្តេចឳ។ លោកបានរចនាគម្រោងសាងសង់អគារមួយចំនួនដែលបន្សល់ទុកមកដល់សព្វថ្ងៃដូចជា ពហុកីឡាដ្ឋានជាតិអូឡាំពិក សាលសន្និសិទចតុមុខ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ