ឥណ្ឌា​ផ្ដល់​កម្ចី​៥០០​លាន​ដុល្លារ​ជួយ​វៀតណាម​ពង្រឹង​វិស័យ​យោធា

នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី(រូបភាពពីទីភ្នាក់ងារ​សារព័ត៌មាន​Reuter)

នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី នៅថ្ងៃនេះ បានផ្ដល់កម្ចីយ៉ាងធំតម្លៃ ៥០០លានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការខាងវិស័យយោធា ទៅដល់វៀតណាម ដែលកំពុងស្វះស្វែងពង្រឹងវិស័យការពារជាតិ នៅចំពោះមុខឥទ្ធិពលយោធាចិន ក្នុងសមុទ្រចិនខាងត្បូង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ Reuters។

បើតាម Reuters កិច្ចព្រមព្រៀងនេះ ស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនទៀត ដែលលោក ម៉ូឌី បានចុះហត្ថលេខានៅទីក្រុងហាណូយ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុនភូក អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌានៅក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ។

ឥណ្ឌា និងវៀតណាម សុទ្ធតែជាប្រទេសមានព្រំដែនជាប់ជាមួយចិន ហើយមានទំហំពាណិជ្ជកម្មធំជាមួយចិនផងដែរ។ ប៉ុន្តែ ប្រទេសទាំងពីរនេះ មានជម្លោះទឹកដីជាមួយក្រុងប៉េកាំង ជុំវិញដែនដីហិមាល័យ និងសមុទ្រចិនខាងត្បូង។

Reuters ដែលបានឃើញកំណត់ហេតុរដ្ឋាភិបាលកាលពីខែមិថុនាកន្លងមកនោះ បានផ្សាយថា ឥណ្ឌាមានបំណងលក់មីស៊ីលឲ្យវៀតណាម និងប្រទេស ៤ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ