គ.ជ.ប.​សម្រេច​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. កាលពីថ្ងៃម្សិលមិញ បានសម្រេចឲ្យមានការចុះឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ។ នេះដោយយោងតាមសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយដោយ គ.ជ.ប. កាលពីថ្ងៃម្សិលមិញ។

អ្នកនាំពាក្យ គ.ជ.ប. បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា គ.ជ.ប. បានប្រជុំពិភាក្សាកាលពីថ្ងៃម្សិលមិញ ទៅលើលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតរយៈពេលមួយថ្ងៃកន្លងមក ហើយសម្រេចឲ្យធ្វើការចុះឈ្មោះបោះឆ្នោតបន្ថែម នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ដែលជាថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។

កាលពីដើមខែសីហាកន្លងមក គណបក្សសង្គ្រោះជាតិ បានស្នើទៅ គជ.ប. ឲ្យរៀបចំចុះឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃខាងមុខ ដែលបក្សប្រឆាំងថា ដើម្បីផ្ដល់ឱកាសដល់ពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតនាពេលនោះ។

ប៉ុន្តែ គ.ជ.ប. កាលពីថ្ងៃទី០៥ ខែសីហាកន្លងមក បានបដិសេធចំពោះសំណើរបស់គណបក្សប្រឆាំង ដោយថា ការស្នើឲ្យមានការរៀបចំចុះឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាកនេះ អាចប៉ះពាល់ដល់ឯករាជ្យភាពរបស់ គ.ជ.ប. និងប៉ះពាល់ដល់សិទ្ធិមន្ត្រីរាជការ ដែលត្រូវឈប់សម្រាកនៅថ្ងៃបុណ្យប្រពៃណីជាតិ។

ការចុះឈ្មោះបោះឆ្នោតថ្មី បានចាប់ផ្ដើមកាលពីថ្ងៃទី០១ ខែកញ្ញានេះ ហើយបន្តរហូតដល់ចុងខែវិច្ឆិកាខាងមុខ។ នេះដោយផ្អែកតាមប្រតិទិនរបស់ គ.ជ.ប.៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ