ក្រសួងទេសចរណ៍៖ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្ដរជាតិ នឹងធ្វើនៅខេត្ដសៀមរាប

ដោយ លោក បូ សាវី​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 10:25 AM | វប្បធម៌អភិបាលកិច្ចល្អ | 0 | 4140 ភ្ញៀវទេសចរដែល​បាន​មក​ទស្សនា​អង្គរវត្ត​នាពេល​កន្លងមក​

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំ ក្រុមអ្នកប្រតិបត្ដិករ ផ្នែកសេវាកម្មទេសចរណ៍ នៅខេត្ដសៀមរាប នារសៀលថ្ងៃទី២ខែតុលាម្សិលមិញ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍លោក​ ថោង ខុន​ មានប្រសាសន៍ថា ​ស្ថាប័ននេះនឹងបង្កើតព្រឹត្ដិការពិព័រណ៍កម្ពុជា អន្ដរជាតិ​ ​ដែល​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​១៧ ដល់​១៩ តុលា​ខាងមុខនេះ ដែលលោកថា ពិព័រណ៍​នេះ ​ជា​ការ​ជួបជុំ​រវាង​អ្នកទិញ​ និង​អ្នកទិញ ​តាមរយៈ​កញ្ចប់​ទស្សន​កិច្ច​ដែល​យើង​ផ្តល់ជូន ​ហើយ​ពិព័រណ៍​​នេះ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការលើក​កំពស់ ​និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរ​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ​។

លោកបន្ដថា នេះ​ជា​ការ​រៀបចំ​លើក​ទី​១ ដោយលោក​រំពឹងថា ​នឹង​មាន​ស្តង់​សរុប​ប្រមាណ​២៥០​ស្តង់​ និង​អ្នកទិញ​សំខាន់ៗ​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​។ លោកអំពាវឲ្យអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ រៀបចំទីក្រុងសៀមរាប អោយមានបរិស្ថានស្អាត និងអនាម័យល្អ ដើម្បីរៀបចំពិពណ៌មានសក្ដានុពលទេសចរណ៍កាន់តែប្រសើរឡើង និងការធ្វើពិព័រណ៍អន្ដរជាតិនេះ អោយមានការកត់សំកាល់ជាប្រវត្ដិសាស្ដ្រនៃប្រទេសកម្ពុជា ជាពិសេសក្រុងសៀមរាប៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required