លោក ត្រាំ និយាយ​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​តៃវ៉ាន់ ជំរុញ​ឲ្យ​ចិន​ផ្ទុះ​កំហឹង

នាយ​ក​រដ្ឋ​មន្ត្រី​អាមេរិក​លោក​ Trump (រូបភាពពី​ទីភ្នាក់ងារ​ព័ត៌មាន​Channel News Asia )

ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅថ្ងៃនេះ បានបំបែកគោលនយោបាយកាទូតអាមេរិករាប់ទសវត្សរន៍មកហើយ ហើយបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីកោះតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន ដែលជាហានិភ័យមួយបង្កឲ្យចិនមិនសប្បាយចិត្តនោះឡើយ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

ការិយាល័យលោក ត្រាំ បានប្រកាសថា អំឡុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរបានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងសន្តិសុខរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ លោក ត្រាំ ក៏បាននិយាយអបអរសាទរដល់អ្នកស្រី សៃ ផងដែរ ដែលបានក្លាយជាប្រធានាធិបតីតៃវ៉ាន់ នៅដើមឆ្នាំ២០១៦នេះ។

គេមិនទាន់ដឹងច្បាស់ទេថា តើភាគីណាមួយជាអ្នកទូរស័ព្ទទៅរក ដែលនេះគឺជាការសន្ទនាតាមទូរស័ព្ទមួយដែលលោក ត្រាំ បានធ្វើជាមួយបណ្ដាមេដឹកនាំដទៃទៀតនៅលើពិភពលោក ចាប់តាំងពីលោកឈ្នះការបោះឆ្នោត។

ចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន ដែលរង់ចាំការបង្រួបបង្រួមឡើងវិញ ឲ្យស្ថិតនៅក្រោមរបបគ្រប់គ្រងរបស់ក្រុងប៉េកាំង ហើយការសម្រេចបែបណាមួយរបស់អាមេរិកចំពោះការគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ នឹងធ្វើឲ្យចិនខឹងសម្បារយ៉ាងខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ