សេតវិមាន​​បញ្ជាក់​ជំហរ “ចិន​តែមួយ” ក្រោយ​ ត្រាំ និយាយ​ទូរស័ព្ទ​នឹង​មេដឹកនាំ​តៃវ៉ាន់

លោក​អូបាម៉ា (​ឆ្នេង)​ និង​នាយក​រដ្ឋ​មន្ត្រី​ចិន​(រូបភាពពីទី​ភ្នាក់​ងារ​Channel News Asia)

សេតវិមាននៅថ្ងៃនេះ បានចេញមកបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះគោលនយោបាយដែលទទួលស្គាល់ក្រុងប៉េកាំងជារដ្ឋាភិបាលតែមួយ នៅក្នុងគោលនយោបាយ “ចិនតែមួយ” បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីវ៉េន ដែលជំរុញឲ្យចិនមិនសប្បាយចិត្តនោះ។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីអ្នកនាំពាក្យសន្តិសុខជាតិ អ្នកស្រី Emily Horne ដែលបានថ្លែងថា៖ “គ្មានការផ្លាស់ប្ដូរចំពោះគោលនយោបាយយូរអង្វែងរបស់យើងនោះឡើយ ចំពោះបញ្ហានៅច្រកសមុទ្រតៃវ៉ាន់”។

អ្នកនាំពាក្យរូបនេះថ្លែងបន្តថា៖ “យើងនៅតែប្ដេជ្ញាចិត្តយ៉ាងរឹងមាំចំពោះគោលនយោបាយ “ចិនតែមួយ” ផ្អែកតាមច្បាប់ទំនាក់ទំនងតៃវ៉ាន់ និងសេចក្ដីប្រកាសរួមចំនួន ៣។ ផលប្រយោជន៍ជាមូលដ្ឋានរបស់យើង គឺស្ថិតនៅក្នុងទំនាក់ទំនងប្រកបដោយសន្តិភាព និងស្ថិតស្ថេរនៅច្រកសមុទ្រ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ