សម្ដេចប៉ាប ហ្វ្រង់ស៊ីស ថា ទ្រង់​ស្រក់​ទឹក​ភ្នែក​ពេល​ស្ដាប់​រឿង​រ៉ាវ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 3:21 PM | សិទ្ធិមនុស្សអន្តរជាតិ | 0 | 2771

សម្ដេច​សង្ឃ ប៉ាប ហ្វ្រង់ស៊ីស បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ព្រះ​អង្គ​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​បាន​ស្ដាប់​លឺ​រឿង​រ៉ាវ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ដោយ​ព្រះ​អង្គ​ថា ជំនួប​របស់​ទ្រង់​ជាមួយ​ជន​ភៀស​ខ្លួន គឺ​ជា​លក្ខខណ្ឌ​មួយ​រៀបចំ​ឡើង​សម្រាប់​ដំណើរ​របស់​ទ្រង់​ទៅ​កាន់​ភូមា និង​បង់ក្លាដែស។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ជំនួប​របស់​ទ្រង់​ជាមួយ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា គឺ​ជា​សញ្ញា​ដ៏​ល្អ​នៃ​សាមគ្គីភាព​ជាមួយ​ជន​ជាតិ​ភាគ​តិច​មូស្លីម​ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា ហើយ​ប្រមុខ​វិហារ​កាតូលិក​អង្គ​នេះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​​យន្តហោះ​ហោះ​ហើរ​ត្រឡប់​ទៅ​ទីក្រុង​រ៉ូម​វិញ​ថា ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ក៏​ទ្រហោរ​យំ​ផង​ដែរ។

ព្រះ​អង្គ​ត្រូវ​បាន​ AFP ដក​ស្រង់​សម្ដី​ដែល​ថ្លែង​ថា​៖ «ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​ជួប​ជាមួយ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​ ជួប​នៅ​ទីណា និង​ដោយ​វិធី​ណា​នោះ​ទេ សម្រាប់​ខ្ញុំ វា​គឺ​ជា​ដំណើរ​មួយ​ត្រូវ​បាន​រៀបចំ​រួច​ហើយ»៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required