កងយោធពលខេមរភូមិន្ទនឹងចល័តយោធភណ្ឌនៅភ្នំពេញ

គណៈកម្មការរៀបចំកីឡាកងយោធពលខេមរភូមិន្ទ នឹងធ្វើការចល័តយោធភណ្ឌនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៦-០៨ ខែមករា ឆ្នាំ២០១៧ នៅកោះពេជ្រ នេះបើតាមសេចក្តីជូនដំណឹង។

លិខិតរដ្ឋបាលសាលារាជធានី ចុះថ្ងៃទី៤ខែមករានេះ ឲ្យដឹងថា គណៈកម្មការរៀបចំនឹងធ្វើការចល័តសម្ភារៈបម្រើការងារមួយចំនួនរួមមាន រថពាសដែកចំនួន២គ្រឿង និងរថយន្តយោធាចំនួន១៥គ្រឿង នៅវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ដោយចេញពីកងពលតូចអន្តរាគមន៍លេខ៧០ ឆ្ពោះទៅមជ្ឍមណ្ឌល​សន្និបាតនិងពិព័រណ៍កោះពេជ្រ ដោយឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ ផ្លូវវេងស្រេង មហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងមហាវិថីសុធារស ហើយត្រឡប់ចូលកងពលតូចអន្តរាគមន៍លេខ៧០វិញ នៅទី៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង២ទៀបភ្លឺ។

បើតាមសេចក្តីជូនដំណឹង សាលារាធានីភ្នំពេញអំពាវនាវឲ្យប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងភ្ងាក់ផ្អើលចំពោះការចល័តយោភណ្ឌសម្រាប់រៀបចំកម្មវិធីតាំងពិព័រណ៌សម្ភារៈយោធាខាងលើនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ