ស្លាប់​ម្នាក់​របួស​១៨​នាក់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ

យ៉ាង​ហោច​មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ ១៨​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​ផ្អែក​តាម​តួលេខ​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​កម្ពុជា ដែល​ចុះ​ផ្សាយ​នៅ​លើ​វេបសាយ​អគ្គស្នងការ​នគរបាល​ជាតិ​។

វេបសាយ​ដដែល​នេះ ចុះ​ផ្សាយ​បន្ត​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ៨​ករណី បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់ និង​បង្ក​ឲ្យ​មនុស្ស ១៨​នាក់​ទៀត បាន​រង​របួស​ធ្ងន់ និង​ស្រាល។

នគរបាល​ចរាចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ត្រឹម​រយៈ​ពេល ៣​ថ្ងៃ​ដំបូង​នៃ​ខែ​មីនា​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍ ៣២​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ១៤នាក់ ហើយ​មនុស្ស ៤៧​នាក់​ទៀត បាន​រង​របួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ