សិស្សានុសិស្សក្រីក្រទទួលបានប្រាក់អាហារូបករណ៍ពីសាលា

សិស្សានុសិស្សក្រីក្រ និងសិស្សពូកែនៅអនុវិទ្យាល័យតាវង ស្ថិតក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សរុបចំនួន ៩០ នាក់ទទួលបានប្រាក់អាហារូបករណ៍ពីសាលា។

លោកគ្រូ អ្នកគ្រូ និងលោកនាយក សាលាអនុវិទ្យាល័យតាវង នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧នេះបានបើកនិងប្រគល់ប្រាក់អាហាររូបករណ៍ ដល់សិស្សានុសិស្សចំនួន ៩០នាក់ ដែលក្នុងនោះរួមមាន សិស្សថ្នាក់ទី ៧ ចំនួន ៣០នាក់ ថ្នាក់ទី៨ ចំនួន ៣០នាក់ និងថ្នាក់ទី ៩ ចំនួន ៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន ២៤ម៉ឺនរៀល។

ជាមួយនឹងប្រាក់អាហាររូបករណ៍នេះ ក្រុមសិស្សានុសិស្ស និងមាតាបីតា បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងអរគុណដល់លោកគ្រូវអ្នកគ្រូ និងបានប្តេជ្ញាបន្តខិតខំសិក្សាឲ្យកាន់តែពូកែថែមទៀត។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ កញ្ញា ឆោម នីមល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។