សង្គមស៊ីវិលខកចិត្តនឹងអាជ្ញាធរចុះដកបដាស្នើដោះលែងមន្ត្រីអាដហុកដែលសំអាងលើបទបញ្ជា

មន្ត្រីអង្កការសង្គមស៊ីវិល បង្ហាញការខកចិត្ត ទៅនឹងអាជ្ញា​ធរខេត្ត​កោះ​កុ​ង ដែលបានចុះ​ដកហូត​​ ផ្ទាំង​រូប​ សុំ​​ឲ្យ​ដោះ​លែង​​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក៤រូប​ កំពុង​​ជាប់​ពន្ធ​នាគារ ដោ​យមិនបានសំអាងពីផ្លូវច្បាប់។

នៅប៉ុន្មានថ្ងៃនេះ អាជ្ញាធរខេត្តកោះកុងបាន ចុះដកហូត និងទម្លាក់ផ្ទាំងរូបភាព បិទនៅស្នាក់ការ របស់​អង្កការ និងតាមផ្ទះតំណាងសហគមមួយចំនួន នៅស្រុកស្រែអំបិល។

មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង លោក ញៀប សំអឿន ឲ្យVOD ដឹង​នៅ​ថ្ងៃ​ទី​៤ឧ​សភានេះថា ការដែលអាជ្ញាធរចុះដកហូត និងទម្លាក់បដារូបភាពនេះ លោកថា ទាំង​អាជ្ញា​ធ​រស្រុក ទាំ​​ង​​​អា​ជ្ញា​​ធរខេត្ត មិនបានបញ្ជាក់ថា ចំណាត់ការនោះផ្អែកលើច្បាប់អ្វីនោះទេ ដោយគ្រាន់តែអះអាង ថា​ពួកគេធ្វើ​​តា​មបញ្ជា របស់ថ្នាក់លើ ។

លោក ញៀប សំអឿន បង្ហាញការខកចិត្តថា ក្នុងនាមជាអាជ្ញាធរដែនដី តំណាងឲ្យរដ្ឋាភិបាលផ​ង​នោះ​​គួ​យ​​កច្បាប់មកអនុវត្ត មិនគួសំអាងត្រឹម​បញ្ហាពី​ថ្នាក់​លើនោះទេ។

មន្ត្រីសង្គមស៊ីវិលរូបនោះហៅចំណាត់ការបែបនេះថា ជាការរំលោភលើសេរីភាពបញ្ចេញមតិ ដោយសន្តិវិធី ពិសេសលោកថា រំលោភសិទ្ធិអង្គការសង្គមស៊ីវិល​ ដែលតែងតែសហការជំរុញអភិបាលកិច្ច។

លោ​ក ញៀប សំអឿន ​ជំ​រុញឲ្យអាជ្ញាធរ ពិ​ចារ​ណា​ករណីនេះឡើងវិញ ដើម្បីឲ្យ​ដូចទៅនឹងអ្វី​ដែលរដ្ឋាភិបា​ល ធ្លា​ប់​លើ​កពីគោ​ល​​កា​រណ៍ ពង្រឹ​ងនីតិរដ្ឋនោះ។

លោកថា៖ «យើងសុំឲ្យគាត់ធ្វើបានត្រង់ហ្នឹង។ ព្រោះគាត់និយាយថា ប្រទេសប្រជាធិបតេយ្យៗ គោលកា​រណ៍​នីតិរដ្ឋ ការគោរពច្បាប់។ ដល់ពេ​លគាត់ទៅអនុវត្តច្បាប់ គាត់ត្រូវយកច្បាប់ជាគោល។ ដល់ពេលយើងសួររ​កច្បាប់គាត់​ថាមិន​ដឹង​ច្បាប់ណា។ គាត់អត់មានមាត្រាច្បាប់ណា មកប្រាប់យើងជាភាពកក់ក្តៅក្នុ​ងការដែលគាត់ធ្វើហ្នឹ​ង។ យើ​ងមិ​ន​យ​ល់ពីគោលបំណងគាត់ ហើយយើងសោកស្តាយណាស់។ ហើយបើសិនជាគាត់នូវបន្តធ្វើបែបនឹងទៀត សង្គ​​មយើងមិនដឹងយ៉ាងម៉េចទេបាទ»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងដែរថា បដារូបភាពនោះ បានបិ​ទនៅ​ស្នាក់ការ របស់អង្គការមួយចំនួននៅក្នុងខេត្តនេះ និងនៅផ្ទះដំណាងសហគមន៍មួយចំនួន ក្នុងឃុំជី​ខលើ ស្រុកស្រែអំបិល ប្រមាណជាពីរខែមកហើយ។ លោ​កថាបិទនោះទៀតសោត ក៏គ្មា​ន​ស​ញ្ញា​ណ​ណាមួ​យបង្កឡើង​ ពីអសន្តិសុខសង្គមដូចការអះអាងរបស់អាជ្ញាធរដែរ។

លោ​ក អំ សំអាត លើកឡើងទៀតថា បដារូបភាពនោះ ហាក់បានបង្ហាញពីសារតស៊ូមតិ បែបស្ងា​ត់​ស្ងៀម​។​លោ​​កថា ចំណា​ត់ការនោះ រំលោភលើសិទ្ធិសម្តែងមតិ ដោយសន្តិវិធី និង​​សិទ្ធិ​ទ​​​ទួ​លព័​ត៌មាន។

លោកថា៖ «យើងគិតមើលផ្ទះឯកជនគេ គេចងនៅនឹងផ្ទះ មិនមែនសាធារណៈ ហើយបើសិន​ជាព​លរដ្ឋ​ធ​ម្ម​តា​ទៅយកអាហ្នឹងវិញ តើវាពាក់ព័ន្ធទៅនឹងបទល្មើសឬក៏អត់? ចុះបើក្នុងនាមជា​អាជ្ញាធរ។ ពី​ព្រោះ​អានេះ​ជា​ទី​​​​ឯ​កជនរបស់គេ មិនមែនជាទីសាធារណទេ។ ខ្ញុំយល់ថា អាជ្ញាធរគួរតែ​ពិចារណា​ឡើង​វិញអំ​ពីចំ​នុចនេះ​​»។

បើ​តាមលោក អំ សំអាត ការដែលមន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ យកបដារូបភាព​នេះនៅបិ​ទ​​​នៅ​ស្នាក់ការ និងផ្ទះរបស់ពួកគេ គ្រាត់តែបង្ហាញថា ពួកគេ​​​ មិនពេញចិត្តទៅនឹ​ងការបន្តឃុំ​ខ្លួនម​ន្ត្រីអាដហុ​ក មន្ត្រី គជប និង​សក​ម្ម​ជន​ដីធ្លី និងជាសារស្នើឲ្យរដ្ឋាភិបាល ពិចារណា​ដោះស្រា​យពីបង្វ​ល់រប​ស់​ពួ​​កគេ ដែ​​លលោកថា មានចែងនៅក្នុងច្បាប់។

រដ្ឋធម្មនុញ្ញមាត្រា៣៥ចែងថា «ពលរដ្ឋខ្មែរទាំងពីភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជិវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋ ត្រូ​វបា​ន​​​ទ​ទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ហៅចំណាត់ការ​ របស់​អា​ជ្ញាធរនេះថា ជាការបង្ហាញសាច់ដុំ​ ច្រើនជាងការអនុវត្តច្បាប់។ លោកថា ចំណាត់ការ​បែបខ្លាចស្រ​មោ​ល​ខ្លួ​នឯងនេះ និងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

លោកថា៖ «អាជ្ញាធរគាត់ជាអ្នកជំរុញឲ្យមានការអនុវត្តច្បាប់ ឬជាអ្នកចាប់បង្ខំឲ្យអនុវត្តច្បាប់ ហើយបើខ្លួ​ន​ឯ​ង​​អត់មាន[សំអាង]ទៅលើច្បាប់[អី]ផង ហើយរំលោភច្បាប់អីអញ្ចឹង អាហ្នឹងបង្ហាញថា​ប្រទេសមួ​យហ្នឹ​ងមិ​ន​ដឹងគេយកស្អីទេ យកច្បាប់ឬក៏យកស្អីទេ អាងអំណាចខ្លួនឯង មានអាវុធមានអីអញ្ចឹង។ ដូចខ្ញុំថាអញ្ចឹង កាលណាយើងធ្វើ ទាំងដូចកំរោលចូលអញ្ចឹង វាធ្វើឲ្យពលរដ្ឋហ្នឹង​អត់សប្បា​យចិត្ត​ទេ​បើ​ទោះ​​ជាអ្នកខ្លះហ៊ាន និយាយហើយអ្នកខ្លះទៀតមិននិយាយ ក៏គេនឹងចម្រេចចិត្តនៅថ្ងៃបោះឆ្នោត»។

ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក ញៀប សំអឿន អះអាងថា ស្នងកា​រខេ​ត្តកោះកុង លោក សំ គិតវៀន ថ្មីបើលោកមិនបានប្រាប់ថា ការចុះដកហូតផ្ទាំងរូបភាព មន្ត្រី​អា​ដ​ហុកកំ​ពុង​ជាប់ឃុំនោះ មិនបានបញ្ជាក់ថាផ្អែកលើច្បាប់អីក៏ដោយ ប៉ុន្តែលោកថា ការដកហូ​តនោះ​គ្រា​ន់តែជា​ការ​ដ​ក​​ហូ​​ត​បណ្តោះអាសន្ន ដោយថារងចាំពិភាក្សាគ្នា នៅពេលក្រោយ។

ទោះជា​យ៉ាងអាដហុកអះអាងថា ពួកគេនឹងបន្តលើកផ្ទាំងរូបភាពនោះឡើងវិញ  បើសិនជាអាជ្ញាធរ មិនអា​ច​​រ​កច្បាប់ណា មកសំអាង ទៅលើចំណាត់ការរបស់ខ្លួននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ