ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនដល់ ៣៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស ត្រឹមតែមួយថ្ងៃម្សិលមិញនេះ។ នេះដោយយោងតាមរបាយការណ៍របស់នគរបាលជាតិ។
របាយការណ៍ដែលផ្សាយលើគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា បទល្មើសគ្រឿងញៀន ១៥ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញនេះ ដោយឃាត់ខ្លួនមនុស្សដល់ទៅ ៣៤នាក់ ក្នុងនោះមនុស្ស ១៥នាក់ ត្រូវបានសង្ស័យជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
ជនសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៨ពាន់នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនគិតចាប់តាំងពីដើមឆ្នាំនេះមក។
ការស្ទង់មតិមួយរកឃើញថា បញ្ហាគ្រឿងញៀននេះ គឺជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕