គណៈកម្មការប្រាប់ពីតម្រាយផ្លូវដង្ហែរសពលោក ប៉ែន សុវណ្ណ

គណៈកម្មការរៀបចំពិធីបុណ្យបានប្រាប់ពីតម្រាយផ្លូវមួយចំនួនដែលត្រូវដង្ហែរសព លោក ប៉ែន សុណ្ណ អតីតនាយករដ្ឋមន្ត្រីក្រោយការដួលរលំរបបខ្មែរក្រហម ទៅបូជានៅវត្តឫស្សីសាញ់ នៅព្រឹកថ្ងៃអាទិត្យទី៦ខែវិច្ឆិកានេះ។

លោក ឡុង រី សមាជិកគណៈកម្មការរៀបចំពិធីបុណ្យឲ្យដឹងថា ក្បួនដង្ហែរនឹងចាប់ផ្តើមនៅម៉ោង៧ព្រឹក ចេញពីវត្តថាន់កាត់ទៅផ្លូវម៉ៅសេទុង ទៅដល់ការ៉ាស់សាំងបូកគោ បត់ទៅឆ្វេងលើផ្លូវព្រះមុនីវង្ស ដល់ការ៉ាស់សាំងច្រមុះជ្រូកជិតស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងឡើងផ្លូវ២៧១ ចេញពីផ្លូវ២៧១ ទៅដល់ចំណុចកែងផ្លូវ៣៧១ ឆ្លងទៅផ្លូវ៣៧១ ហើយឡើងទៅផ្លូវទៅរកសាលាកសិកម្ម បត់ទៅខាងស្តាំដៃឆ្ពោះទៅកាន់ឈាបនដ្ឋានវត្តឫស្សីសាញ់។

លោកបន្តថា នៅក្នុងថ្ងៃរំកិលនិងដង្ហែរសព មានការសហការជាមួយអាជ្ញាធរដែនដីក្នុងខណ្ឌពាក់ព័ន្ធទាំងអាវុធហត្ថទាំងប៉ូលិស ដើម្បីសម្របសម្រួលក្បួនឲ្យអធឹកអធម និងរៀបចំដើម្បីកុំឲ្យមានការកកស្ទះចរារណ៍។

លោក ប៉ែន សុវណ្ណ ជាអតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១។ លោកទទួលមរណភាពកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ។

ក្រោយការទទួលមរណភាពបក្សប្រឆាំង និងអ្នកគាំទ្រមួយចំនួនចាត់ទុកលោក ប៉ែន សុវណ្ណ ថាវីរបុរសរបស់ជាតិ ដែលហ៊ានប្រឆាំងវៀតណាមឈ្លានពាន ទោះបីប្រឈមគ្រោះថ្នាក់។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាចាត់ទុក លោក ប៉ែន សុវណ្ណ ដែលប្រឆាំងគោលនយោបាយរបស់វៀតណាមថា មិនមែនជាអ្នកស្នេហាជាតិទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ