ត្រាំ បដិសេដ​ថា មិន​ដែល​ស្នើ​ FBI ឲ្យ​បញ្ឈប់​ការ​ស៊ើប​អង្កេត​លើ Flynn

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 10:52 AM | អន្តរជាតិ | 0 | 3094

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះ​ផ្សាយ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បដិសេធ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ថា លោក​មិន​បាន​ស្នើ​ទៅ​នាយក FBI លោក James Comey ឲ្យ​បញ្ឈប់​ការ​ស៊ើប​អង្កេត​លើ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក Michael Flynn នោះ​ឡើយ ខណៈ​ដែល​ការ​ចោទ​ប្រកាន់​ថា​រុស្ស៊ី​លូក​លាន់​ក្នុង​កិច្ចការ​បោះ​ឆ្នោត​អាមេរិក​នោះ កំពុង​ធ្វើ​គ្រប​ដណ្ដប់​លើ​ប្រធានាធិបតី​អាមេរិក​រូប​នេះ។

លោក ត្រាំ ហាក់​បង្ហាញ​នូវ​កំហឹង​តាម​រយៈ​សារ​បង្ហោះ​នៅ​លើ​ Twitter កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដែល​ជំរុញ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា លោក​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រារាំង​ការ​អនុវត្ត​ច្បាប់ នៅ​ក្នុង​ដំណើរការ​ស៊ើប​អង្កេត​លើ​រឿង​អាស្រូវ​នៃ​ការ​លូក​ដៃ​របស់​រុស្ស៊ី​ចូល​កិច្ចការ​បោះ​ឆ្នោត​អាមេរិក ដែល​កំពុង​តាម​លង​បន្លាច​តំណែង​ប្រធានាធិបតី​អាមេរិក​រូប​នេះ។

នៅ​ក្នុង​សារ​បង្ហោះ​តាម Twitter លោក ត្រាំ បាន​និយាយ​ថា លោក​បាន​បណ្ដេញ​លោក Flynn ចេញ​ពី​តំណែង​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក ដោយសារ​និយាយ​កុហក​ មិន​ត្រឹម​តែ​កុហក​អនុ​ប្រធានាធិបតី​ទេ ប៉ុន្តែ ក៏​បាន​កុហក​ភ្នាក់ងារ FBI របស់​លោក Comey ផង​ដែរ ជុំ​វិញ​ការ​ស៊ើប​អង្កេត​លើ​ទំនាក់​ទំនង​ជាមួយ​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី។

លោក Comey បាន​ផ្ដល់​ចម្លើយ​ទៅ​កាន់​ក្រុម​សមាជិក​សភា​ថា មួយ​ថ្ងៃ​ក្រោយ​ពី​បណ្ដេញ​លោក Flynn ចេញ​ពី​តំណែង លោក ត្រាំ បាន​ស្នើ​សុំ​រូប​លោក ឲ្យ​ទម្លាក់​ចោល​ការ​ស៊ើប​អង្កេត​លើ​លោក Flynn។

ប្រសិន​បើ​សាក្ខីកម្ម​របស់​លោក Comey ត្រូវ​បាន​គេ​ជឿ​ជាក់ នោះ​វា​អាច​ឲ្យ​មាន​ការ​សន្និដ្ឋាន​ថា លោក ត្រាំ ពិត​ជា​បាន​ស្នើ​ទៅ​ទីភ្នាក់ងារ FBI ឲ្យ​បញ្ឈប់​សកម្មភាព​ស៊ើប​អង្កេត​លើ​នរណា​ម្នាក់​នៅ​ក្នុង​រដ្ឋបាល​របស់​លោក ដែល​លោក ត្រាំ ទទួល​ស្គាល់​ថា លោក​បាន​ប្រព្រឹត្ត​កំហុស ដោយ​បាន​និយាយ​កុហក​ FBI៕

ប៉ុន្តែ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក ត្រាំ ទទូច​ថា លោក​មិន​ដែល​ស្នើ​ទៅ​លោក Comey ឲ្យ​បញ្ឈប់​ការ​ស៊ើប​អង្កេត​លើ​លោក Flynn នោះ​ទេហើយ​លោក​បាន​ចោទ​លោក Comey វិញ​ថា បាន​ប្រឌិត​ព័ត៌មាន​មិន​ពិត៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required