សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​៣៩​នាក់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ម្សិល​មិញ

របាយការណ៍​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ៣៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

​របាយការណ៍​បង្ក្រាប​គ្រឿង​ញៀន​ដែល​ផ្សាយ​នៅ​លើ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន ១១​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន នៅ​ទូទាំង​ប្រទេស​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ៣៩​នាក់ ភាគ​ច្រើន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

បទ​ល្មើស​គ្រឿង​ញៀន ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ជា​រៀង​រាល់​ថ្ងៃ ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ៦៤៩៨​នាក់ គិត​ចាប់​តាំង​ពី​ដើម​ខែ​មករា រហូត​ដល់​ថ្ងៃ​ម្សិល​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ