ក្រឡាប់​រថយន្ត​នៅ​ខេត្ត​ព្រៃវែង​របួស​កម្មការិនី​១៥​នាក់

មន្ត្រី​នគរបាល​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា កម្មការិនី ១៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ បន្ទាប់​ពី​រង​របួស​ធ្ងន់​ស្រាល ក្រោយ​ពី​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង បាន​ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​នេះ។

អធិការ​នគរបាល​ស្រុក​ព្រះស្ដេច លោក ជ័យ សេងហាក់ ត្រូវ​បាន​វេបសាយ​នគរបាល​ជាតិ​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង បាន​ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ស្ថិត​ភូមិ​ព្រៃខ្លា ឃុំ​កំពង់សិង្ហ នៅ​ម៉ោង​ប្រហែល ៦​កន្លះ​ព្រឹក​ថ្ងៃ​នេះ ដោយ​បណ្ដាល​ឲ្យ​កម្មការិនី​ដល់​ទៅ ១៥​នាក់ បាន​រង​របួស​ធ្ងន់​ស្រាល។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្មការិនី​រង​គ្រោះ​ទាំង​នោះ ត្រូវ​បានសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​អ្នក​លឿង និង​មន្ទីរ​ពេទ្យ​នៅ​ទីរួម​ខេត្ត​ព្រៃវែង ខណៈ​ដែល​អ្នក​បើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា បាន​រត់​គេច​ខ្លួន​បាត់ ក្រោយ​ឧបទ្ទវ​ហេតុ​នោះ​កើត​ឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ