ពូទីនជំរុញឲ្យស្រាវជ្រាវច្បាស់លាស់ ករណីបំពុលចារកម្ម

ប្រធានាធិបតីវ្លាឌីមៀ ពូទីន នៅថ្ងៃពុធម្សិលមិញ បានជំរុញឲ្យមានការស្រាវជ្រាវឲ្យបានច្បាស់ លាស់ករណីការបំពុលចារកម្ម ដែលកំពុងមានជម្លោះប្រឈមមុខដាក់គ្នាខ្លាំងរវាងរដ្ឋអំណាចទីក្រុងងមូស្គូរ និងទីក្រុងឡុងដ៍។

ដោយសារជម្លោះការទូតករណីចោទថា រុស្ស៊ីជាដាក់ថ្នាំបំពុលសម្លាប់ចារកម្មរបស់អង់គ្លេសនោះ បានឈានដល់អង់គ្លេសនិងសម្ព័ន្ធមិត្តផ្សេងទៀត បណ្តេញមន្ត្រីការទូតរបស់រុស្ស៊ីរាប់រយនាក់ចេញពីប្រទេសរបស់ពួកគេ ចំណែករុស្ស៊ីក៏បានដាក់ចេញវិធានការបណ្តេញអ្នកការទូតទាំងនោះចេញពីប្រទេសរបស់ខ្លួនវិញដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។

លោកពូទីន ថ្លែងក្រោយពេលជួបជាមួយមេដឹកនាំនៅទីក្រុង Ankaraថា លោកចង់ឲ្យមានការវិនិច្ឆ័យមួយឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិរាលដាលបន្តទៀត។

ចំពោះការចោទប្រកាន់នៅពេលកន្លងមកនោះ រុស្ស៊ីតែងតែច្រានចោលម្តងហើយម្តងទៀតថា ខ្លួនមិនពាក់ព័ន្ធករណីបំពុលចារកម្មរបស់អង់គ្លេសនេះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ