ក្រសួងបំភ្លឺពីមូលហេតុនៃការបន្តនាំខ្សាច់ចេញពីខេត្តព្រះសីហនុ

ការបូមខ្សាច់នៅកម្ពុជា​

ក្រសួងរ៉ែងនិងថាមពល បានអះអាងថា ពិតជាមានកប៉ាល់ចំណុះជាង៨ពាន់តោន ចូលមក​ដឹកខ្សា​ច់នៅ តំ​​បន់​ស្ទឹងហាវ ខេ​ត្តកោះកុង នៅពេលថ្មីៗនេះពិតប្រាកដមែន ប៉ុន្តែថាមិន​មែន​ជាការ​ធ្វើអាជី​វក​ម្ម​​​​ខ្សាច់ខុ​ស​​ច្បា​​ប់​​ ប្រឆាំងបម្រាមរបស់រដ្ឋាភិបាល ដូចអ្នករាយ​ការណ៍របស់អង្គការមាតាធម្មជាតិលើកទ្បើងនោះទេ។

សេ​ច​ក្តីប្រកាសព័ត៌មានចុះថ្ងៃទី៥ខែឧសភានេះ ក្រសួងរ៉ែនិងថាមពល បានលើកឡើងថា កាលពីថ្ងៃ​ទី​២៥​ខែមេសា ពិតជាមានកប៉ាល់ចំណុះជាង៨ពាន់តោន(៨ ៦៧៩ តោន) ចូលមកដឹកខ្សាច់ នៅក្នុងឃុំកែវផុស ស្រុ​កស្ទឹង​ហាវ ខេ​ត្ត​កោះ​កុងពិតប្រាកដមែន។

ក្រសួងឲ្យដឹ​ងទៀតថា ខ្សាច់នោះ ជាប្រភេទខ្សាច់ ស (ខ្សាច់ស៊ីលីកា) និងជាប្រភេទខ្សាច់ឧស្សាហកម្មផលិត កែវ​ ដប ដែលធ្វើអាជីវកម្មដោយក្រុមហ៊ុន ម៉ុងឫទ្ធីគ្រប់ ខូអិលធីឌី ស្ថិតក្នុងដែនដីគោក មិនមែនជាខ្សា​ច់​​ដែ​​ល​​យ​​​ក​​ចេញពីព្រែកនានា ដូចដែលសមាជិកអង្គការមាតា​ធម្មជាតិរាយការណ៍នោះទេ។

ក្រសួងបញ្ចាក់ថា ក្រុមហ៊ុននេះ ទទួលបានគោលការណ៍ធ្វើអាជីវកម្មខ្សាច់ពីរដ្ឋាភិបាល និង​ទទួ​លបា​នអា​ជ្ញាបណ្ណត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល។

កាលពីថ្ងៃទី១ខែឧសភា សកម្មជនបរិស្ថានតំបន់អារ៉ែងក្នុងខេត្តកោះកុងបាន បង្ហោះវីដេអូ​ឃ្លីបតា​មបណ្តា​ញសង្គម ដោយរាយការណ៍ថា សកម្មភាពបូមខ្សាច់នៅតំបន់ស្ទឹងហាវ ខេត្តព្រះសីហនុ​ នៅតែបន្តកើត​មាន​ដដែល បើទោះបីជារដ្ឋាភិបាល​កម្ពុជា បានសម្រេចហាមឃា​ត់ការនាំចេញខ្សាច់ពីប្រ​ទេសកម្ពុ​ជាទៅកា​ន់​​បរ​​ទេ​សក៏ដោយ។

សេចក្តីរាយការណ៍នោះ ក៏បានបង្ហាញរូបភាព សាឡង់តូចៗជាច្រើន និងមានកប៉ាល់ធំមួយកំ​ពុងផ្ទេខ្សា​ច់ពីសា​​​ឡង់តូចៗនោះទៀតផង ដែលសកម្មជនបរិស្ថានអង្គការមាតាធម្មជាតិ ហៅកប៉ាល់នោះថា ជាកប៉ា​ល់យ​ក្យមានចំណុះ៣ម៉ឺនតោន។

កាលពីឆ្នាំ២០១៦ក្រសួងរ៉ែ និងថាមពល បានប្រកា​លផ្អាកការនាំចេ​ញខ្សាច់ពីកម្ពុ​ជាទៅកា​ន់បរទេ​សប​ណ្ដោះ​​​​អាសន្ន ក្រោយពីផ្ទុះឡើងនូវភាពចម្រូងចម្រាស់ ខាងតួលេខរវាងរដ្ឋាភិបាលកម្ពុជា និងតួលេ​ខរប​ស់​ប្រ​ទេ​​​សដែលទិញខ្សាច់ពីកម្ពុជាថា មានចំនួនខុសគ្នារាប់រយលាន​ដុល្លារ​។

ទោះជាយ៉ាងណាក្រសួងរ៉ែនិងថាមពលអះអាងក្នុងសេក្តីថ្លែងការណ៍នោះថា មកដល់ពេលនេះ ក្រសួងនៅ​តែប​ន្តផ្អា​កការនាំចេញខ្សាច់ទៅលក់នៅក្រៅប្រទេសដដែល លើកលែងតែ​ប្រភេទខ្សាច់ស ឬ ស៊ីលា​កា​ ដែលធ្វើអាជីវកម្មដោយក្រុមហ៊ុន ម៉ុង ឫទ្ធី នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ